ប្រាសាទប្រុស៖ អតីត និង បច្ចុប្បន្ន
ប្រាសាទប្រុស ឬ ហៅថា ប្រាសាទសក្ល ជាប្រាសាទស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាប្រាសាទឥដ្ឋ កសាងក្នុងសតវត្សទី៨។ ប្រាសាទនៅរក្សារូបរាងប្រាសាទស្ទើរពេញលេញ ព្រមទាំងក្បាច់រចនាលម្អជាប់ជញ្ចាំងប្រាសាទ ក៏ដូចចម្លាក់ផ្ដែរ និង សសរពេជ្រជាប់នឹងតួប្រាសាទតែម្ដង។
ដោយសារមានការគោរពបូជាពីសហគមន៍ក្នុងតំបន់ជុំវិញប្រាសាទ ប្រាសាទត្រូវបានគេកសាងកំពូលរាងដូចកំពូលចេតិយពីស៊ីម៉ង់តិ៍ និង ជណ្ដើរឡើងដល់ទ្វារចូលប្រាសាទ។
លុះដល់បច្ចុប្បន្ន ប្រាសាទនេះក៏ត្រូវបានអភិរក្ស ជួសជុល តាមបច្ចេកទេស និង បច្ចេកវិទ្យានាសម័យទំនើបនេះ។
@ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម










ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕