ស្លាប់មនុស្ស ៣នាក់ និងបាត់ខ្លួន ៨នាក់ នៅភាគខាងជើងប្រទេសវៀតណាម ដោយសារទឹកជំនន់

ហៅប៊ិញ៖ មនុស្ស ៣នាក់បានស្លាប់ និង ៨ នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីព្យុះត្រូពិចបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ នៅភាគខាងជើងប្រទេសវៀតណាម។

ខេត្តហៅប៊ិញ (Hoa Binh) ភាគខាងជើងបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣នាក់ មានអាយុ ៣៥ឆ្នាំ, អាយុ ៤ឆ្នាំ និង អាយុ ១០ឆ្នាំ ។ ក្នុង ចំណោម មនុស្ស ៨នាក់ ដែល បាន បាត់ ខ្លួន ក៏ បាន លិច បាត់ ដោយ ទឹក ជំនន់ ដែរ មាន ២ នាក់ មក ពី Hoa Binh ម្នាក់ មក ពី Phu Tho ពីរ នាក់ នៅ Lao Cai និង ៤ នាក់ នៅ ខេត្ត Nam Dinh។ មនុស្ស៤នាក់ដែលបាត់ខ្លួន នៅNam Dinh មានស្ត្រីអាយុ៣៥ឆ្នាំ កូនស្រីអាយុ៨ឆ្នាំ និងក្មួយស្រី២នាក់អាយុ១១ និង១២ឆ្នាំ។ពួកគេបានទៅលេងទឹកទន្លេនៅម៉ោងប្រហែល៦និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍។ ពេល ក្មេង ទាំង បី ចូល ទឹក ទន្លេ ទៅ ហែល ទឹក ក៏ ត្រូវ ទឹក ហូរ នាំទៅបាត់។ ស្ត្រី នោះ បាន ស្ទុះ ចូល ទៅ ជួយ សង្គ្រោះ តែ ក៏ ត្រូវ ទឹក នាំទៅបាត់ ដែរ ។

ខ្យល់ព្យុះ Mulan បានចុះខ្សោយទៅជាព្យុះត្រូពិចនៅព្រឹកថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ មុនពេលបោកបក់នៅខេត្ត Quang Ninh និង Hai Phong ។ វាបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង និងខេត្តកណ្តាលចំនួនពីរគឺ Thanh Hoa និង Nghe An ។

ចាប់ពីម៉ោង ៧យប់ ពីថ្ងៃព្រហស្បតិ៍ដល់ម៉ោង ៨ ព្រឹកថ្ងៃសុក្រទី១២ សីហា តំបន់ភាគខាងជើងនៃប្រទេសវៀតណាមមួយចំនួនបានកត់ត្រាកម្រិតទឹកភ្លៀងលើសពី ១៨០មីលីម៉ែត្រ។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់ជាច្រើននៃទីក្រុងហាណូយ និងខេត្តភាគខាងជើងផ្សេងទៀត ដែលធ្វើអោយចរាចរណ៍ជាប់គាំង នៅព្រឹកថ្ងៃសុក្រ។

មន្ត្រីឧតុនិយមបាននិយាយថា ដោយសារកម្រិតទឹកភ្លៀងខ្ពស់ ហានិភ័យនៃសំណឹកក៏ខ្ពស់ផងដែរ ជាពិសេសនៅតំបន់ភ្នំនៃខេត្ត Hoa Binh, Phu Tho, Tuyen Quang, Thanh Hoa និង Nghe An ៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner