កម្លាំងនគរបាល ខណ្ឌដូនពេញ ចុះបង្ក្រាបក្រុមក្មេងទំនើង បង្ហោះម៉ូតូ និងប្រើ បំពង់ស៊ីម៉ាំង បំពងសំឡេង រំខានពលរដ្ឋ បានចំនួន ៨ គ្រឿង
ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២នេះថា៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណី ក្រុមក្មេងទំនើង តែងតែបង្ហោះម៉ូតូ ជ្រេម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំង កែច្នៃ បង្កសម្លេង រំខានខ្លាំងហើយតែងតែបង្កបញ្ហា ក្នុងតំបន់បឹងកក់ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក នៃអធិការដ្ឋាននគរបាល ខណ្ឌស្រះចក ធ្វើការបង្ក្រាប និងឃាត់ម៉ូតូ ចំនួន ០៨ គ្រឿងនៅយប់ថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០:៣០ នាទី ។
ក្នុង ប្រ តិ ត្តិ ការ ខាងលើ ដឹកនាំ ដោយ លោក វរសេនិយ៍ ឯក ទៀង ចាន់ សារ អធិការ នគរបាល ខណ្ឌដូនពេញ បាន ធ្វើការ បង្ក្រាប និង ឃាត់ ម៉ូតូ បំពង់ ស៊ី ម៉ាំង ប្រែ ន ខុស បច្ចេកទេស ដែល បង្ក ឲ្យ មាន សម្លេង ខ្លាំង រំខាន ដល់ អ្នក ដទៃ នៅ ចំណុច ក្នុង កំ បន់ បឹង កក់ ផ្លូវ R6 សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ ចំនួន ០៨ គ្រឿង យក ទៅ រក្សារ ទុក នៅ អធិការដ្ឋាន ន របាល ខណ្ឌដូនពេញ ជាបណ្តោះអាសន្ន និង ធ្វើការ ការ ណែនាំ អប់រំ ធ្វើ កិច្ចសន្យា ជាមួយ ម្ចាស់ ម៉ូតូ ផង ដែរ ៖
១- ម៉ូតូ ម៉ាក HondaMSX ពាក់ ស្លាក លេខ ភ្នំពេញ 2DC:0955
២- ម៉ូតូ ម៉ាក Yamaha MX King ពាក់ ស្លាក លេខ ភ្នំពេញ 1IG:6549
៣- ម៉ូតូ ម៉ាក Honda click ពាក់ ស្លាក លេខ ភ្នំពេញ 1IQ:7055
៤- ម៉ូតូ ម៉ាក Honda MSX ពាក់ ស្លាក លេខ ភ្នំពេញ 1IT:4421
៥- ម៉ូតូ ម៉ាក Honda PCX ពាក់ ស្លាក លេខ ភ្នំពេញ 1FH:7637
៦- ម៉ូតូ ម៉ាក Yamaha MHX King ពាក់ ផ្លា ក លេខ ភ្នំពេញ 1IB:0977
៧- ម៉ូតូ ម៉ាក Honda wave ពាក់ ស្លាក ភ្នំពេញ 1FH:6156
៨- ម៉ូតូ ម៉ាក BMW1000RR គ្មាន ស្លាក លេខ ៕ដោយ ៖ ជីម ភារ៉ា








