សមាជិកបក្ស២៥គ្រួសារមានជីវភាពលំបាកខ្វះខាត នៅឃុំបន្ទាយស្ទោងបានទទួលអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី

ខេត្តកំពង់ធំ៖ សមាជិកបក្ស២៥គ្រួសារ ដែលមានជីវភាពជួបការលំបាក រស់នៅភូមិចំនួនបី គឺភូមិចំបក់បញ្ញា ភូមិដូនប៉ុក និងភូមិបវែង ស្ថិតនៅក្នុងស្រុកស្ទោង បានទទួលអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ បានធ្វើឡើងនៅភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក មី ១កេស ត្រីខ ១យួរ និង ទឹកត្រី ១យួរ ។

ឯកឧត្តមសោម ស៊ុន មានប្រសាសន៍សំណេះសំណាល ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មកលើសមាជិកបក្សនិងប្រជាពលរដ្ឋ សម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន គ្រប់ពេលវេលា ទីណាមានទុក្ខទីនោះមានការមើលថែសមាជិកបានយ៉ាងល្អប្រណិត និងសំណូមពរឲ្យសមាជិកបក្សទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត ។

ឯកឧត្តមសោម ស៊ុន សំណូមពរដល់បងប្អូនសមាជិកបក្សនិងប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅតូចៗក្នុងរដូវទឹកជំនន់ទឹកភ្លៀងកំពុងជន់លិច ថែរក្សាសុខភាព ពិសារទឹកស្អាត ចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ រួមគ្នាទៅចាក់វ៉ាក់សាំងដូសទី ៤ និងដូសទី៥ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រឆាំងទប់ស្កាត់ ការវិលត្រឡប់មកបិញ មេរោគដ៏កាចសាហាវនេះ ៕ ដោយ៖ ប៊ុន រដ្ឋា

ads banner