ឆេះព្រះវិហារគ្រឹះសាសនា ស្លាប់មនុស្ស ៤១នាក់ ភាគច្រើនជាកុមារ

ជីហ្សា៖ យ៉ាងហោចណាស់មនុស្ស ៤១នាក់បានស្លាប់ ដោយភាគច្រើនជាកុមារ ហើយមនុស្ស ១២នាក់ទៀតរងរបួសក្នុងអគ្គិភ័យដ៏ធំមួយ ដែលបានកេីតឡើងនៅព្រះវិហារគ្រឹះសាសនាមួយ ក្នុងខេត្ត ជីហ្សា ( Giza )ប្រទេសអេហ្ស៊ីប ។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុព្រះវិហារនេះ អាចនឹងបន្តកើនឡើង» ដោយបន្ថែមរថយន្តសង្គ្រោះចំនួន ៣៧គ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ កាលពីថ្ងៃអាទិត្យ ទី១៤ សីហា ។

ក្រសួងមហាផ្ទៃអេហ្ស៊ីបបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា អគ្គិភ័យនេះផ្តើមចេញពីម៉ាស៊ីនត្រជាក់នៅជាន់ទីពីរ នៃអគារព្រះវិហារ ដោយសារតែទុស្សេចរន្តអគ្គិសនី៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner