ថៃបន្តមានមនុស្សស្លាប់ ៣០នាក់ទៀត ដោយសារជំងឺកូវីដ១៩ ក្នុងពេល២៤ម៉ោង

ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៦៣ករណីបន្ថែមទៀត ក្នុងរយៈនិងស្លាប់មនុស្ស ៣០នាក់ ក្នុងពេល ២៤ម៉ោងចុងក្រោយនេះ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺចំនួន ២,៣៣៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦២លានករណី ក្នុងនោះមានអ្នកស្លាប់ ៣១,៨៥៨នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៥៦លាននាក់៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner