លោក ព្រុំ រស្មី ៖ វិញ្ញាសាថ្មី ត្រូវអោយយើងពង្រឹងការងារជាក្រុម ដើម្បីឈានទៅជោគជ័យ នៅការប្រកួត

លោក ព្រុំ រស្មី ប្រធានក្រុមខេមបូ 4×4 និងប្រធានក្រុមដឹកនាំក្រុមរថយន្ត OFF ROAD កម្ពុជា ចូលរួមប្រកួតនៅប្រទេស បានថ្លែងឲ្យដឹងនៅទីលានសាកល្បងរថយន្ត នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំម្សិលមិញថា ព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD គំរប់២០ឆ្នាំ នៅខេត្តកាន់ឆាណាក់បុរី ប្រទេសថៃ ដែលគ្រោងធ្វើនាចុងខែសីហានេះ កម្ពុជា មានក្រុមរថយន្ត OFF ROAD កម្ពុជា ចំនួន៣ក្រុម ស្មើរនឹង៩រថយន្តចូលរួម ។
លោក ព្រុំ រស្មី បញ្ជាក់ថា ការប្រណាំងខាងលើនេះ គឺជាវិញ្ញាសាថ្មីមួយ និងប្លែកសម្រាប់កម្ពុជា ដោយសារកន្លងមកគឺយើងលេងជាវិញ្ញាសាឯកត្តជន ប៉ុន្តែកម្មវិធីប្រណាំងនៅថៃ ត្រូវលេងជាក្រុម ដូច្នេះទាមទារអោយកីឡាករទាំងអស់ត្រូវសាមគ្គីគ្នា និងសហការគ្នាជាក្រុម ទោះបីមានអ្នកខ្លាំង និងអ្នកខ្សោយក៏ដោយក៏ត្រូវលេងជាលក្ខណក្រុម ដើម្បីអោយការប្រណាំងឈានទៅដល់ទីជាក្រុម ទើបទទយលបានជ័យជំនះ ។ លោកប្រធានក្រុមរូបនេះ បន្តថា ដើម្បីត្រៀមខ្លួនអោយបានល្អ ទាំង៣ក្រុមបានធ្វើការហ្វឹកហាត់ជាក្រុម ទី១៖សាកល្បងកម្លាំងម៉ាស៊ីនរថយន្ត ទី២៖សាករបៀបការប្រើត្រើយ និងទី៣សាកល្បងបច្ចេកទេសអ្នកបើកបរ និងជំនួយការអ្នកបើកបរ អោយបានល្អប្រសើរធ្វើការប្រណាំងជាក្រុម នៅព្រឹត្តការណ៍ប្រណាំងកម្រិតអន្តរជាតិឆ្នាំ២០២២នេះ ។ លោក ព្រុំ រស្មី បានវាយតម្លៃថា ក្រុមទាំងមូល សហការគ្នាបាន៧០% ដោយសារយើងបានសាកកម្លាំងម៉ាស៊ីន សាកប្រណាំងជាក្រុម និងយល់ពីរបៀបនៃការលេងជាក្រុមច្រើន តាមរយៈបទពិសោធន៍ការប្រណាំងកម្រិតដល់ក្រុម ជាពិសេសអ្នកបើកបរ និងជំនួយការអ្នកបើកបរ ។
គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD ឆ្នាំ២០២២នេះ ដោយរៀបចំដោយប្រទេសថៃ ការចូលរួមរបស់កម្ពុជា គឺចង់រិតចំណងសាមគ្គីភាព មិត្តភាពជាមួយប្រទេសជិតខាង ពិសេស ចង់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាក៏ជាមានធនធានកីឡាករ ក្នុងវិស័យកីឡារថយន្ត OFF ROADផងដែរ ។ ហើយកម្ពុជា នឹងទទួលបានចំណាត់ថ្នាក់ល្អ ចន្លោះពីលេខ១ដលលេខ១ ពីការប្រណាំងកម្រិតអន្តរជាតិមួយនេះ។ នេះជាការបញ្ជាក់បន្ថែមពីលោក ព្រុំ រស្មី ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០២២ មាន៥ប្រទេសចូលរួម គឺឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា កម្ពុជា និងថៃម្ចាស់ផ្ទះ និងមានរថយន្តសរុបចូលរួមប្រណាំងប្រមាណជាជាង១០០គ្រឿង ក្នុងនោះកម្ពុជាមាន៣ក្រុមចូលរួម មានក្រុមខេមបូ 4×4 , ក្រុម VKH និងក្រុមគោព្រៃមណ្ឌលគិរី ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner