វៀតណាម ពិចារណាសង់ផ្លូវរថភ្លើងល្បឿនលឿន តម្លៃ ៥៨.៧ពាន់លានដុល្លារ

ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមកំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលរត់តាមបណ្តោយប្រវែងរបស់ប្រទេសជាមួយនឹងតម្លៃដែលអាចមានរហូតដល់ 58.7ពាន់លានដុល្លារ។

រដ្ឋាភិបាលបានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ក្រសួងដឹកជញ្ជូន នៅខែក្រោយនឹងដាក់សំណើសាងសង់ផ្លូវដែកប្រវែង 1,545 គីឡូម៉ែត្រ (960 ម៉ាយ)នេះ ទៅកាន់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលរបស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច ៕ ប្រភពពី VNexpress ដោយសារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner