សវនាការសម្រាប់បណ្តឹងឧទ្ធរណ៍ចុងក្រោយរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចាប់ផ្តើម

ពូត្រាចាយ៉ា៖ សវនាការសម្រាប់បណ្តឹងឧទ្ធរណ៍ចុងក្រោយ ស្នើលុបចោលការកាត់ទោសពីបទពុករលួយលើអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (Najib Razak) បានចាប់ផ្តើមនៅតុលាការសហព័ន្ធរបស់ម៉ាឡេស៊ី ហើយនៅថ្ងៃចន្ទ ទី១៥ សីហា ។ លោក Najib Razak បានទៅដល់តុលាការ ស្ថិតក្នុងក្រុង ពូត្រាចាយ៉ា កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៥ សីហា ២០២២។

គួររម្លឹកថា កាលពីខែកក្កដាឆ្នាំ២០២០ លោក Najib ត្រូវបានកាត់ទោសឱ្យជាប់គុក ១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២១០លាន RM (៤៧.២៧ លានដុល្លារអាមេរិក) បន្ទាប់ពីចេញសាលក្រមក្នុងការកាត់ក្តីពុករលួយរបស់លោក ពាក់ព័ន្ធនឹងលុយរាប់លានរីងហ្គីត ពីអតីតក្រុមហ៊ុនបុត្រសម្ព័ន្ធ 1MDB។

តុលាការសហព័ន្ធបានទុកពេលប្រាំបួនថ្ងៃ ចាប់ពីថ្ងៃទី ១៥ ខែសីហា ដល់ថ្ងៃទី ១៩ ខែសីហា ក៏ដូចជា ថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី២៦ ខែសីហា ដើម្បីស្តាប់បណ្តឹងឧទ្ធរណ៍៕ ប្រភពពី CNA ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner