ព្រឹត្តិការណ៍ប្រចាំថ្ងៃ ១៥ សីហា ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ចំណងជើងអត្ថបទ
BH -ក្រសួងធនធានទឹកជូនដំណឹងថា ចាប់ពីថ្ងៃនេះ ដល់ខែទី១៩ ខែសីហា ទូទំាងប្រទេសកម្ពុជា និងមានធ្លាក់ភ្លៀង ស្ទើរគ្រប់ទីកន្លែង ដោយសារប្រព័ន្ធសម្ពាធទាប ៕ …ឃ្លីប…
N05-រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អភិបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការលើម្ចាស់គ្លីនិកឯកជន ដែលប្រើប្រាស់រថយន្តគិលានសង្គ្រោះ ខុសពីការណែនាំរបស់ក្រសួង៕ឃ្លីប
N01-ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំថ្លែងអំណរគុណដល់ប្រទេសហ្វាំងឡង់ និងអង្គការ FCA ដែលបានគាំទ្រដល់វិស័យអប់រំកម្ពុជា៕ឃ្លីប
N04-អគារសិក្សាថ្មី ១ខ្នង និងសមិទ្ធផលមួយចំនួនក្នុងសាលាបឋមសិក្សាស្វាយផ្អែម សាងសង់អស់ថវិកា ៦ម៉ឺនដុល្លារអាមេរិក ក្នុងខេត្តកំពង់ចាម ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ៕ឃ្លីប
N03 មន្ត្រីរដ្ឋាភិបាល, ក្រុមអ្នកអភិរក្ស និងសិល្បករ បន្តទទូចឱ្យបញ្ឈប់ការជួញដូរ ការបរិភោគសាច់សត្វព្រៃ និងបញ្ឈប់វិបត្តិអន្ទាក់ក្នុងតំបន់ធនធានធម្មជាតិ៕ឃ្លីប
SB1-វិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ច បន្តបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ជំនាន់ទ៤ វគ្គ៣ ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច ៕ ឃ្លីប
TN-ក្រុមហ៊ុនមីជាតិបន្តចូលរួមឧបត្ថម្ភធំដល់ព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិស្ថាននិងសុខភាពកុមារឆ្នាំទី៨នៅក្រុងសៀមរាប៕ ឃ្លីប..
CD3- ឈើជាង១០ម៉ឺនដើម ត្រូវបានដាំលើដីជាង៨០០ហិកតា ដើម្បីស្ដារព្រៃឈើនៅស្រុកបន្ទាយស្រី និងតំបន់ភ្នំគូលែន៕ឃ្លីប
N02- កូនខ្មែរជាច្រើនរូប ទទួលជោគជ័យលើការប្រឡង The World scholar’s cup នឹងត្រៀមចេញទៅប្រកួតដណ្តើមមេដាយលំដាប់អន្តរជាតិ៕ឃ្លីប
ព័ត៌មានសេដ្ឋកិច្ច
សមាគមពាណិជ្ជកម្មកម្ពុជា-ចិនរៀបចំកម្មវិធីជួបជុំវិនិយោគិនបរទេស និងសមាជិកថ្មីដើម្បីនាំការវិនិយោគសម្រាប់ប្រទេសកម្ពុជា ៕..ឃ្លីប
ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជាសម្រេចបានទឹកប្រាក់ប្រមាណ ៣២,៨២ពាន់លានដុល្លារ កើនឡើងជាង ២១% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ ៕..ឃ្លីប
ព័ត៌មានអន្តរជាតិ
លោក ពូទីន ថា រុស្ស៊ី-កូរ៉េខាងជើងនឹងពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងសន្តិសុខក្នុងតំបន់ ៕
រដ្ឋមន្រ្តីសុខាភិបាលអ៊ុយក្រែនចោទរុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៕
ប្រទេសជិតខាងរុស្ស៊ីអង្វរសុំជំនួយយោធាពីសហរដ្ឋអាមេរិក ៕
រដ្ឋមន្រ្តីបរិស្ថានអាល្លឺម៉ង់ចាត់វិធានការកាត់បន្ថយមហន្តរាយអេកូឡូស៊ីនៅទន្លេ Oder ក្រោយត្រីរាប់តោនងាប់មិនដឹងមូលហេតុ ៕
ព័ត៌មានកីឡា
លោក ព្រុំ រស្មី ៖ វិញ្ញាសាថ្មី ត្រូវអោយយើងពង្រឹងការងារជាក្រុម ដើម្បីឈានទៅជោគជ័យ នៅការប្រកួត ៕
កីឡាការិនី រិទ្ធ គឹមលាង ៖ ហ្វឹកហាត់នៅប្រទេសប្រភពដើម នៃក្បាច់គុន វានឹងផ្តល់អត្ថប្រយោជន៍ច្រើន សម្រាប់អត្តពលិកកម្ពុជា ៕
វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសកីឡាលើកទម្ងន់កម្រិតបឋម គឺជាមូលដ្ឋានគ្រឹះ ឈានក្លាយជាមន្រ្តីបច្ចេកទេសអន្តរជាតិ ៕
កីឡាកស្នូកឃ័រ ងួន តាក់ ចង់ជាប់ជម្រើសជាតិ បន្ទាប់ពីឈ្នះជើងឯកពានរង្វាន់ឆ្នាំ 2022 ៕
ព័ត៌មានអាស៊ាន
N- ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានផ្តល់ឱកាសឱ្យសមាជិកគណៈប្រតិភូប្រទេសសមាជិកអាយប៉ា រួមចំណែកផ្តល់ទស្សនៈយល់ឃើញនានាជុំវិញផលវិជ្ជមាននៃទំនាក់ទំនងមិត្តភាពអាស៊ាន-ឥណ្ឌា៕ឃ្លីប
មីយ៉ាន់ម៉ាទម្លាក់អត្រាប្តូរប្រាក់បរទេសផ្លូវការ ១៣,៥ភាគរយសម្រាប់រូបិយប័ណ្ណក្យាត ៕..ឃ្លីប..

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner