ក្រសួងអប់រំបន្តបើកវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពីការបង្រៀនពី ចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរៀបចំឡើងនៅថ្ងៃទី១៥ខែសីហានេះ ។ ប្រភពក្រសួងអប់រំបានបញ្ជាក់ថាវគ្គនេះមានគោលបំណងជួយពង្រឹងគុណវុឌ្ឍិការអប់រំបែបឌីជីថល និង ជំរុញ ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន ក្នុងបង្រៀនតាមប្រព័ន្ធ អេឡិចត្រូនិក ឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន ប្រើប្រាស់សម្ភារ ឧបទេស និង ធនធានអប់រំ អេឡិចត្រូនិក យ៉ាងសម្បូរបែបរបស់ក្រសួងអប់រំ យុវជន និង កីឡា និងឧបករណ៍ ជំនួយដល់ការសម្រាប់ការបង្រៀន និង រៀនក្រោមការ រៀបចំ ដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា គាំទ្រគម្រោងអភិវឌ្ឍន៍វិស័យអប់រំ មធ្យមសិក្សាទុតិយភូមិទី២ (USESDP-II)។
វគ្គបណ្ដុះបណ្ដាលតាមអនឡាញនេះត្រូវ បានប្រារព្ធបើកក្រោម វត្តមានលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងវត្តមានរបស់ថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ ដោយមាន សិក្ខាកាម ចូលរួម សរុប១៨០នាក់ (ស្រី៨៣នាក់) ជូនដល់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល និងវិទ្យាល័យ ជា ស៊ីម តាកែវ ខេត្តតាកែវ ដែល នឹងប្រព្រឹត្តិទៅ រយៈពេល ១៦ម៉ោង លើមុខ ជំនាញ៖ ប្រើប្រាស់ អ៊ីម៉ែលផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ក្តារខៀនឌីជីថល ធនធាន សិក្សា កម្ពុជា oer.moeys.gov.kh ធនធានអប់រំ E-Learning platform និងកម្មវិធី Google Classroom សម្រាប់ បង្កើត និង គ្រប់គ្រងថ្នាក់រៀន និង រៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក ប្រើប្រាស់ Google Suite App សម្រាប់ចែករំលែក ឯកសារបង្រៀន ធ្វើ សំណួរ ស្ទង់សមត្ថភាព សិស្ស និង ការស្រង់វត្តមាន សិស្ស ការ រៀប ចំ វីដេអូ ផ្ទាល់ រវាង គ្រូ និង សិស្ស តាម រយៈ Video Confernce ដោយ ប្រើប្រាស់ Google Meet និង ការ ប្រើប្រាស់ សម្ភារៈ ICT ដែល មាន នៅសាលា ស្រាប់ សម្រាប់ បង្រៀន ដើម្បីឆ្លើយតបជាមួយនឹងការរីកចម្រើនថ្មីៗរបស់បច្ចេកវិទ្យាព័ត៌មាន ក្នុងការចូលរួមលើកកម្ពស់សមត្ថភាពបុគ្គលិកអប់រំ ជាពិសេសគ្រូបង្រៀនលើជំនាញការអប់រំឌីជីថល៕ ដោយ៖ រ៉ាវុធ