គ្រួសារក្រីក្រកូនភ្លោះស្រីបីនាក់ នៅសង្កាត់ព្រះពន្លា បានទទួល អំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
បន្ទាយមានជ័យ៖ គ្រួសារក្រីក្រមួយ ដែលទើបនឹងសម្រាលបាន កូនភ្លោះស្រីបី នាក់ រស់នៅតាមផ្លូវជាតិលេខ ៥ ជិតរង្វង់មូលស្រី គ្រប់លក្ខណ៍ ស្ថិតក្នងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២២នេះ បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនាំ យកទៅប្រគល់ ជូនដោយឯកត្តម សេង ទៀង ជំនួយការផ្ទាល់ សម្ដេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ដៃ។
អំណោយ រួមមាន៖ ទឹកដោះគោកូនក្មេង២កេស, អង្ករ១បាវ, ៥០គីឡូ, ថវិកាប្រាំលានរៀល ស្កសរ៥គីឡូ, សារុង២ ក្រមា២។
កូនភ្លោះទាំងនោះ ឪពុកឈ្មោះ ចាន់សុភាព សព្វថ្ងៃជាបុគ្គលិក ស៊ីឈ្នួល របស់ក្រុមហ៊ុនឯកជនមួយ និងម្តាយឈ្មោះ ឆៃ ស្រីរ័ត្ន មុខរបរសព្វថ្ងៃ ជាមេផ្ទះ។ គាត់មានកូនបួននាក់ កូនទី១ ប្រុស សព្វថ្ងៃមានអាយុ ២ឆ្នាំ២ខែ។ រីឯកូនភ្លោះទាំងស្រីទាំងបី, កូនស្រីទី១. ឈ្មោះ ឡាងសុដាលី ទម្ងន់១.៦គីឡូក្រាម, កូនស្រីទី២. ឈ្មោះ ឡាងសុដាលីន ទម្ងន់១.៥គីឡូក្រាមនិង កូនស្រីទី៣. ឈ្មោះ ឡាង សុដាលីស ទម្ងន់១.៦គីឡូក្រាម បច្ចុប្បន្នរស់នៅបន្ទប់របស់ ក្រុមហ៊ុន។
តាមការអះអាងរបស់ឪពុក-ម្តាយ បានប្រាប់ឲ្យដឹងថា កូនស្រីទាំង បីរបស់គាត់ កើតនៅ ថ្ងៃទី១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី អង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣០រសៀល សម្រាលដោយធ្វើការវះកាត់នៅក្នុង មន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប ។
ឆ្លៀតក្នុងឱកាសនោះ ឯកត្តម សេង ទៀង បាននាំយកនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសម្តេចទាំងទ្វេជូនដល់ក្រុមគ្រួសារ កូនភ្លោះស្រីបី ក្នុងនោះ លោកបានណែ នាំឲ្យឪពុកម្តាយថែទាំងកូនភ្លោះនេះ ដែលជាចៅធម៌របស់សម្តេចឲ្យបានល្អ ។នេះ ជាកូនភ្លោះបីចៅសម្តេច លើកទី៣៨៩ គ្រួសារ៕ ដោយ៖ វណ្ណលុក