យានយន្ត ៥៩៩គ្រឿង ត្រូវបានសមត្ថកិច្ច ត្រួតពិនិត្យ និងផាកពិន័យនៅថ្ងៃនេះ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និង ជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា នគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្ត ល្មើសសរុបចំនួន ៥៩៩គ្រឿងទៀត នៅថ្ងៃទី១៥ ខែសីហា ក្នុងនោះ មានម៉ូតូ ៥១១គ្រឿង និងរថយន្ត ៨៨គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មិនមានមួកសុវត្ថិ, បើកបរក្នុងស្ថានភាពស្រវឹង ,អត់ស្លាកលេខ ។ ដោយឡែករថយន្ត គឺបើកលើសល្បឿនកំណត់ អត់ស្លាកលេខ មិនមានឆៀក និងមិនមានប័ណ្ណបើកបរជាដើម។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សម្រាប់ថ្ងៃទី១៥ ខែសីហានេះដែរ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបានកើតឡើងចំនួន ប្រាំ លើក បណ្តាលឱ្យស្លាប់ចំនួនប្រាំនាក់ របួសចំនួនបីនាក់ (របួសធ្ងន់ ០១នាក់)៕ ដោយ៖ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។