រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តអ្នកចិញ្ចឹមជ្រូកនៅស្រុកត្រាំកក់
តាកែវ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមដំណើរ ដោយ មន្រ្តីជំនាញ មន្រ្តីពាក់ព័ន្ធ និងមន្រ្តីជំនាញក្រុមហ៊ុន ស៊ីភី កម្ពុជា បានអញ្ជើញចុះពិនិត្យលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុង កសិដ្ឋាន លោកស្រី ងិន គន្ធា ដែលមានទីតាំងស្ថិតក្នុងភូមិឬស្សី មួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ការអញ្ជើញ ទៅពិនិត្យដោយផ្ទាល់នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២២នេះ គឺជា សកម្មភាពមួយនៃការលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វនៅក្នុងប្រទេស។ ប្រភពក្រសួងកសិកម្មបានបញ្ជាក់ថា វត្តមានរបស់លោករដ្ឋមន្រ្តីនិង ឯកឧត្តមអភិបាលខេត្ត បានជួបជាមួយម្ចាស់កសិដ្ឋាន ដោយបានស្តាប់ អំពីដំណើរការអាជីវកម្មចិញ្ចឹមជ្រូកសាច់មានដូចជា ពូជ, ចំណី ,ថ្នាំសង្កូវ, ជំងឺឆ្លង, ទឹក-ភ្លើង, ពលកម្ម ,ទុនវិនិយោគ,និងទីផ្សារ សំខាន់មួយទៀតគឺលក្ខខណ្ឌនៃកិច្ចសន្យាជាមួយក្រុមហ៊ុនស៊ីភី។
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើឲ្យ សមត្ថភាពចិញ្ចឹមក្នុងស្រុកមានកើនឡើង និងធានាបាន ការផ្គត់ផ្គង់ បានទាំងស្រុង ក្នុងការផ្តផ្គង់សាច់ជ្រូកស្រស់នៅលើទីផ្សារ ហើយទទួលបានតំម្លៃរល្អប្រសើ។
នាឱកាសនេះ ទាំងអ្នកស្រីម្ចាស់កសិដ្ឋាន និងថ្នាក់ដឹកនាំក្រុមហ៊ុនស៊ីភី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ជាពិសេស សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ គិតគូរ ជំរុញ និងគាំទ្រផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុកដើម្បី កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានកោតសរសើរ និងវាយតម្លៃលើ សមិទ្ធផលដែលភាគីទាំងពីរ រួមគ្នាសម្រេចបាន។ ចំពោះថ្លៃដើម ផលិតកម្មនៅខ្ពស់ ឯកឧត្តមរដ្ឋមន្ដ្រី បានឲ្យជាគំនិតថា គួរទាញយក ថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពលអគ្គិសនី ទីមួយ និងទីពីរសិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ ហើយនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។
ទីផ្សារជ្រូកសាច់បានល្អប្រសើរ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋានគួរខិត ខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាព នៃការផ្គត់ផ្គង់ និង ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព។
សូមបញ្ជាក់ថា កសិដ្ឋានរបស់អ្នកស្រី ងិន គន្ធា បានបង្កើតនៅឆ្នាំ ២០១៧ ក្នុងផ្ទៃដី ១២ហិតា ។ បច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន ២០រោង (រោង១ដាក់ជ្រូកសាច់បាន ៧០០ក្បាល) សរុបមាន ជ្រូកសាច់ ១៤ ០០០ក្បាល។ ក្នុងមួយឆ្នាំចិញ្ចឹមបាន២វគ្គ។ ក្នុងមួយ វគ្គរោង ១ អាចទទួលបានប្រាក់ចំណូល ១០ ០០០ដុល្លារ ហើយរោង មួយដាក់ទុនវិនិយោគ ៧០ ០០០ដុល្លារ។
ចំពោះកិច្ចសន្យាជាមួយ ស៊ីភី រយៈពេល ៨ឆ្នាំម្តង ដោយក្រុមហ៊ុន ជាអ្នកផ្គត់ផ្គង់ កូន ថ្នាំ ចំណី បច្ចេសទេស និងប្រមូលផល ។ ដោយ ឡែកទីតាំង សំណង់នានា បុគ្គលិកចិញ្ចឹម និងការថែទាំ ជាបន្ទុក របស់ម្ចាស់កសិដ្ឋាន៕ ដោយ៖ សេឌី