សហភាពសហព័ន្ធយុវជនកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា បន្តកិច្ចសហប្រតិបត្តិការជាមួយសមាគម ប្រជាជន សិង្ហបុរី
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore) ដែលជាការបន្ត កិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាដៃគូទាំងពីរ។ ពិធីចុះហត្ថលេខា បានប្រព្រឹត្តិធ្វើនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ Pan Pacific Singapore ក្រោមវត្តមាននៃអគ្គនាយក ប្រតិបត្តិនៃ PA Lim Hock Yu និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។
សូមបញ្ជាក់ថា អនុស្សរណៈនេៈជាអនុស្សរណៈ នៃការបន្តកិច្ច សហប្រតិបត្តិការរវាងស្ថាប័នជាដៃគូទាំងពីរ ដែលកន្លងមក ស្ថាប័នទាំងពីរមានស្នាដៃលេចធ្លោក្នុងការងារសង្គម មនុស្សធម៌ និងការងារយុវជននៅក្នុងប្រទេសរៀងៗខ្លួន។
កន្លងមក ស្ថាប័ននៃប្រទេសទាំងពីរ ធ្លាប់បានធ្វើការសហការ គ្នាលើការ អភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័ន ទាំង ពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនៈកិច្ចសិក្សាជាច្រើន លើក។
អនុស្សរណៈនាពេលនេះ ក៏នឹងបើកឱកាសកាន់តែធំសម្រាប់ ស្ថាប័ន ទាំងពីរក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរបស់ខ្លួន៕ ដោយ ៖វណ្ណលុក