សម្តេចពិជ័យសេនា ទៀ បាញ់ កំពុងបំពេញទស្សនកិច្ច៣ថ្ងៃក្នុងប្រទេសចិន (Video Inside)

សម្តេចពិជ័យសេនា ទៀ បាញ់ កំពុងបំពេញទស្សនកិច្ច៣ថ្ងៃក្នុងប្រទេសចិនដែលមានការ ជជែកពិភាក្សាលើបញ្ហាតំបន់និងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ ដំណើរទស្សនកិច្ច ដែលតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក វ៉េ ហ្វេង ហឺ នឹងបញ្ចប់ នៅថ្ងៃអង្គារ៍ទី១៦សីហានេះ។

ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃ, សម្តេចពិជ័យសេនា ទៀ បាញ់ បានបំពេញទស្សនកិច្ច ក្នុងទីក្រុងក្វាងចូវ និងបានជួបអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន នាយឧត្តមសេនីយ៍ ស៊ូ គីលាង និងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកដំបូងរបស់ គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំង២។

សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ស៊ូ គីលាង បានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួន២។ ពិធីសារចំនួន២ គឺកិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងរឹង ដើម្បីជំរុញវិស័យការពារជាតិកាន់តែរីកចំរើនមួយកម្រិតថែមទៀត។ សូមទស្សនាសេចក្តីរាយការណ៍បន្ថែមពាក់ព័ន្ធនឹងជំនួបរវាងសម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ស៊ូ គីលាង

ads banner