អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទទទួលជួបមន្ត្រីអនុព័ន្ធយោធាឡាវ (Video Inside)

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យ មន្ត្រីអនុព័ន្ធយោធាឡាវ លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា ដែលបញ្ចប់អាណ្ណត្តិ ការងាររបស់ខ្លួនចូលជួបសម្ដែងការគួរសម និងជំរាបលា។

ជំនួបថ្ងៃទី១៥សីហាឆ្នាំ២០២២ នៅ បានបង្ហាញវត្តមានមន្ត្រីអនុព័ន្ធយោធាឡាវថ្មីគឺលោក វីឡៃសន ស៊ីស៊ុមបាត់ ដែលទើបតែងតាំងជំនួសថ្មី ណែនាំដល់នាយឧត្តមសេនីយ៍មេបញ្ជាការកងយោធពលខេមរភូមិន្ទផងដែរ នៅទីអគ្កបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតយោធា របស់លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា និងបានស្វាគមន៍ចំពោះលោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ ដែលទើបទទួលបានការតែងតាំងថ្មី ជានាយការិយាល័យអនុព័ន្ធយោធា ឡាវប្រចាំកម្ពុជា។

ads banner