ទំហំពាណិជ្ជកម្មនាំចេញ-នាំចូល របស់កម្ពុជាសម្រេចបានប្រមាណ ៣២,៨២ពាន់លានដុល្លារ កើនឡើងជាង ២១ភាគរយ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំពីរខែ ឆ្នាំ២០២២ នេះទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់កម្ពុជា សម្រេចបានប្រមាណ ៣២,៨២ពាន់លានដុល្លារ គឺបានកើនឡើង ២១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើយោងតាមស្ថិតិរបស់អគ្គានយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានាទៅកាន់ទីផ្សារក្រៅប្រទេស ចន្លោះពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ មានតម្លៃទឹកប្រាក់ ១៣,៧៨ពាន់លានដុល្លារ បានកើនឡើង ៣០,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកការនាំចូលសរុបវិញ បានកើនឡើង ១៥,៤ភាគរយ ដល់ទំហំទឹកប្រាក់ ១៩,០៥ពាន់លានដុល្លារ នៅក្នុងអំឡុងពេលដូចគ្នានេះ។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់ផលិតផលកម្ពុជា ដោយមានចំណែកទីផ្សារដល់ទៅ ៤៣ភាគរយ នៃទំហំនាំចេញសរុបរបស់កម្ពុជា ជាមួយទឹកប្រាក់ ៥,៦៩ពាន់លានដុល្លារ បានកើនកើនឡើង ៤៧,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វៀតណាម និងចិន គឺស្ថិតនៅចំណាត់ថ្នាក់ទី ២ និងទី ៣ ដែលទិញទំនិញពីកម្ពុជា ដែលមានតម្លៃទឹកប្រាក់ ១,៣២ពាន់លានដុល្លារ និង៧០១លានដុល្លាររៀងគ្នា។
ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ គឺមានចំណែកទីផ្សារនាំចេញដល់ទៅជិត ៥០ភាគរយនៃការនាំចេញសរុប បន្ទាប់មកផលិតផលវិនិយោគមិនមែនកាត់ដេរ និងផលិតផលកសិកម្ម៕
ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner