សម្ដេចក្រឡាហោម ស ខេង អញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ ។

អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ។ អគារនេះមានទំហំ ១៥៣ ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ចំនួន ៣៣០ គ្រឿង ។

អគារនេះមានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្តុំ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អគ្គភាពឋានៈស្មើរចំនួន១២ គណៈកម្មាធិការជាតិចំនួន៥ គណៈកម្មការក្រសួងមហាផ្ទៃចំនួន៦ លេខាធិកាដ្ឋាន នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងនាយកដ្ឋានជំនាញចំនួន៤២ និងអាចផ្ទុកមនុស្សសរុបរហូតដល់ទៅ ៨.៥០០នាក់ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner