ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ដោយឥតយកថ្លៃ

ព្រះសីហនុ ៖ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំង បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅវត្តសាគរអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

ដោយមានការយកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង បានសហការជាមួយមណ្ឌលសុខភាពអូរជ្រៅ ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋទាំង ១៥ឃុំ ក្នុងស្រុកព្រៃនប់ ។

ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ ចូលរួមបង្ការ ទប់ស្កាត់ការការពារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ និងគ្រោះមហន្តរាយ ដែលបាននិងបំរុងកើតឡើងដោយយថាហេតុ ពិសេសត្រូវរស់នៅស្អាត ហូបស្អាត និងបរិស្ថានស្អាត ត្រូវមានវិធានការច្បាស់លាស់ក្នុងការបង្ការ និងទប់ស្កាត់នូវការរីករាយដាលនៃជំងឺកូវីដ-១៩ តាមរយៈគោរពនូវវិធានការសុខាភិបាល បីកុំ បីការពារ ឲ្យបានខ្ជាប់ខ្ជួន ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner