ប្រទេសចំនួន ៤២ ជំរុញឱ្យរុស្ស៊ីដកទ័ពចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា របស់អ៊ុយក្រែន

កៀវ៖ ក្រុមប្រទេសចំនួន ៤២ បាននិងកំពុងអំពាវនាវឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនជាបន្ទាន់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា នៅភាគអាគ្នេយ៍អ៊ុយក្រែន។

ប្រទេសចំនួន ៤២ រួមទាំងរដ្ឋសមាជិកសហភាពអឺរ៉ុប ជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើការអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបណ្តាប្រទេសនានាបាននិយាយថា ការដាក់ពង្រាយកម្លាំងយោធា និងសព្វាវុធរបស់រុស្ស៊ីនៅរោងចក្រនុយក្លេអ៊ែរ គឺជាទង្វើ “មិនអាចទទួលយកបាន និងមិនគោរពគោលការណ៍សុវត្ថិភាព សន្តិសុខ និងការការពារ”ដែលចាំបាច់ត្រូវគោរព។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា នៅថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមខាងលើ ដោយលោកស្រីបាននិយាយថា បណ្តាប្រទេសលោកខាងលិចកំពុងងាកទៅរកការភូតកុហកទាំងស្រុង ដោយអះអាងថា ការគំរាមកំហែងដល់រោងចក្រនុយក្លេអ៊ែរត្រូវបានបង្កើតឡើងដោយរុស្ស៊ី។

លោកស្រី ហ្សាខារ៉ូវ៉ា បានសង្កត់ធ្ងន់ទៀតថា រុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីឱ្យអ្នកឯកទេសមកពីទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) អាចទៅទស្សនារោងចក្រនេះ និងផ្តល់ការវាយតម្លៃជាក់ស្តែងអំពីសកម្មភាពបំផ្លិចបំផ្លាញរបស់អ៊ុយក្រែននៅទីនោះ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner