រុស្ស៊ីពិភាក្សាជាមួយប្រមុខ អ.ស.ប ជុំវិញវិបត្តិនៅរោងចក្រថាមពលនុយក្លេអ៊ែរ អ៊ុយក្រែន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊យហ្គូ បានសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស នៅថ្ងៃចន្ទសប្តាហ៍នេះ ទាក់ទងនឹងសុវត្ថិភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា របស់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា លោក ស៊យហ្គូ និងលោក ហ្គូធឺរែស បានពិភាក្សាគ្នាអំពីលក្ខខណ្ឌសម្រាប់ដំណើរការប្រកបដោយសុវត្ថិភាព នៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា។ ដោយមានទីតាំងនៅទីក្រុង អ៊ីណឺហ្គោដា ភាគខាងត្បូងអ៊ុយក្រែន ហ្សាប៉ូរីសហ្ស៊ីយ៉ា គឺជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប ។

រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែត្រូវបានទទួលរងការវាយប្រហារជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

ក្រសួងការបរទេសអាមេរិកបានបង្ហាញការគាំទ្រភាគីអ៊ុយក្រែន ហើយបានអំពាវនាវឱ្យកងកម្លាំងរុស្ស៊ីដកខ្លួនចេញពីតំបន់នោះ។ ទន្ទឹមគ្នា លោក ហ្គូធឺរែស ក៏បានធ្វើសំណើស្រដៀងគ្នានេះដែរ ដោយអំពាវនាវឱ្យមានការបង្កើតតំបន់គ្មានយោធានៅជុំវិញរោងចក្រ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner