សេដ្ឋកិច្ចជប៉ុន មានកំណើនទាបជាងការព្យាករ

ទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានស្ទុះងើបឡើងវិញ ក្នុងល្បឿនយឺតជាងការរំពឹងទុកនៅក្នុងត្រីមាសទីពីរ ដែលបង្ហាញពីភាពមិនប្រាកដប្រជាថា តើការប្រើប្រាស់នឹងកើនឡើងគ្រប់គ្រាន់ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ដែលមានភាពផុយស្រួយនិងយឺតយ៉ាងនេះឬយ៉ាងណា។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជប៉ុនដូចទៅនឹងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនផ្សេងទៀតផងដែរ ត្រូវបានរំខានដោយសារសង្រ្គាមនៅប្រទេសអ៊ុយក្រែន និងការកើនឡើងតម្លៃទំនិញ ទោះបីជាការកើនឡើងការប្រើប្រាស់បានជំរុញកំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ ក៏ដោយ។

លោក Atsushi Takeda ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Itochu ខណៈថ្លែង នាថ្ងៃទី១៥ សីហាថា៖ «ការប្រើប្រាស់ និងការចំណាយមូលធននឹងបន្តជំរុញកំណើនក្នុងអំឡុងពេលពីខែកក្កដាដល់ខែកញ្ញា។ ប៉ុន្តែសន្ទុះប្រហែលជាមិនខ្លាំងនោះទេ ដោយសារការកើនឡើងអតិផរណាកំពុងធ្វើឱ្យការចំណាយរបស់គ្រួសារថមថយ»។

ទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលជប៉ុនបានបង្ហាញថា សេដ្ឋកិច្ចធំទី៣ របស់ពិភពលោកមួយនេះបានកើនឡើង ២,២ភាគរយនៃអត្រាប្រចាំឆ្នាំនៅត្រីមាសទិ២ ដែលជាកំណើន ៣ត្រីមាសជាប់គ្នា ប៉ុន្តែមានកម្រិតទាបជាងការព្យាករជាមធ្យមរបស់ទីផ្សារដែកថាមានកំណើន ២,៥ភាគរយ៕ ប្រភពពីរយធឺ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner