តុលាការហូឡង់អាចនឹងកាត់ទោសប្រហារជីវិតមនុស្ស ៤នាក់ ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ MH17 ស្លាប់មនុស្ស ២៩៨នាក់

អាំស្ទើដាំ៖ តុលាការប្រទេសហូឡង់ដែលបានបើកសវនាការកាត់ទោសឃាតកម្មលើជនសង្ស័យចំនួន ៤នាក់ ក្នុងការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីឆ្នាំ ២០១៤ បាននិយាយថា ខ្លួននឹងប្រកាសសាលក្រម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃចន្ទ ទី១៥ សីហាថា ចុងចោទជនជាតិអ៊ុយក្រែនម្នាក់ និងជនជាតិរុស្សីបីនាក់ ដែលគេជឿថា សុទ្ធសឹងតែជាក្រុមធំពីរ បានជួយផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែត បាញ់រយន្តហោះ MH17 កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយមនុស្ស ២៩៨នាក់នៅលើយន្តហោះត្រូវបានសម្លាប់ ។ រដ្ឋអាជ្ញាកំពុងស្វែងរកការផ្តន្ទាទោសមួយជីវិត ចំពោះជនសង្ស័យទាំងអស់នោះ។

គួរបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ផ្ទុកមនុស្ស២៩៨នាក់មានទាំងអ្នកដំណើរ និងក្រុមអាកាសយានិក ត្រូវបានគេបាញ់ទម្លាក់នៅឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ២០១៤៕ ប្រភពពី AFP , ដោយ៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner