ថៃឃាត់ខ្លួនអ្នកទេសចរបរទេស ជុំវិញវីដេអូនេសាទបង្ហោះលើបណ្តាញសង្គម

ក្រាប៊ី៖ បុរសជនជាតិហូឡង់ម្នាក់ត្រូវបានចាប់ខ្លួននៅភូកេត ដោយចោទប្រកាន់ពីបទចាប់ត្រីសេក ដោយខុសច្បាប់នៅក្នុងដែនទឹកនៃឧទ្យានជាតិ Mu Koh Phi Phi ក្នុងខេត្ត ក្រាប៊ី (Krabi) បន្ទាប់ពីវីដេអូបណ្តាញសង្គម TikTok នៃការនេសាទរបស់គាត់ បានធ្វើឲ្យមានការខឹងសម្បារ ពីអ្នកស្រុក។

មន្ត្រីឧទ្យានជាតិបានឃុំខ្លួន លោក Roslan Benedia នៅភូកេត កាលពីរសៀលថ្ងៃច័ន្ទ ទី១៥ សីហា ហើយបាននាំគាត់ទៅសាកសួរ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Varawut Silpa-archa ដែលបានបង្ហោះព័ត៌មាននេះ នៅលើ ហ្វេសប៊ុក «TOP Varawut » ដែលគេដឹងថា ជាគណនី របស់លោករដ្ឋមន្ត្រី។

វីដេអូបង្ហាញពីបុរសនោះជាមួយនឹងត្រីសេកជិតផុតពូជ ចំនួន៣ក្បាល និងត្រីមិនស្គាល់អត្តសញ្ញាណចំនួន ២ក្បាលទៀត ហើយបានចាក់ អន្ទង់សមុទ្រ ដោយវីដេអូនេះ ត្រូវបានបង្ហាញនៅលើគណនី TikTok “@roslanofficial” ។

លោក Sophon Thongee អគ្គនាយកនៃនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រ បាននិយាយថា វីដេអូនេះបង្ហាញពីបុរសដែលមានត្រីសេកចំនួន ៣ក្បាល និង ត្រីពីរប្រភេទផ្សេងទៀត និងកំពុងចាក់អន្ទង់សមុទ្រ៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner