ក្រសួងបរិស្ថានប្រគល់ធុងសំរាមដល់ វត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយ នៅក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានចូលរួមជាអធិបតី ក្នុងពិធីប្រគល់ទទួលធុងសំរាមពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) នៅទីស្តីការក្រសួងបរិស្ថានដល់ព្រះចៅអធិការវត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយ នៅក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សម្រាប់ធុងសំរាមដែលទទួលបានចំនួន ១០កន្លងមក ត្រូវបាន ឯកឧត្តមរដ្ឋលេខាធិការប្រគេនដល់ព្រះចៅអធិការវត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយ នៅក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានចូលរួមឧបត្ថម្ភធុងសំរាមដើម្បីយកទៅដាក់នៅតាមទីវត្តអារាម ចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថានជាពិសេសគ្រប់គ្រងសំណល់រឹងរាវឱ្យបានត្រឹមត្រូវ។

ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃនៃវត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយដែលបានគិតគូរពីការថែរក្សាអនាម័យបរិស្ថានក្នុងវត្តអារាម និងជំរុញលើកទឹកចិត្តព្រះសង្ឃបន្ថែមរៀបចំទីវត្តទៅជាអារាមមេត្រីបរិស្ថានដើម្បីជាទីគោរពសក្ការៈបូជាដែលមានសោភ័ណភាពស្អាត៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner