ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Grand Championship League វគ្គផ្តាច់ព្រ័ត្ររកឃើញក្រុមជើងឯក ក្រោយចំរាញ់អស់រយៈពេល៧ខែ

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Grand Championship League វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំ ដោយអង្គការផ្កាយសមុទ្រ សហការគាំទ្រឧបត្ថម្ភ ដោយក្រុមហ៊ុន AIA Cambodia ដែលមាន៤ប្រភេទអាយុ ដំណើរការប្រកួតអស់រយៈពេល៧ខែ បានរកឃើញក្រុមជើងឯកហើយ ដោយវគ្គផ្តាច់ព្រ័ត្របញ្ចប់ព្រឹត្តិការណ៍ធ្វើឡើងនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ។

លោក ស្រី ជួប វិច្ឆិកា ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រ បានលើកឡើងថា យើងជឿជាក់ថា ការអប់រំ និងកីឡាបាល់ទាត់គឺជាមធ្យោបាយដ៏ មានប្រសិទ្ធិភាព ក្នុងការបង្កើតការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព ។ លោកស្រី ពិតជាមានមោទនភាពយ៉ាងធំធេង ដែលបានឃើញថា ការងាររបស់អង្គការផ្កាយសមុទ្រត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិបែបនេះ ។ អង្គការផ្កាយ សមុទ្រពិតជា មានក្តីសោមនស្សក្រៃលែង ដែលបានបន្តធ្វើការរួមគ្នាជាមួយនឹងស្ថាប័នទាំង២ ដែលកិច្ចសហការនេះនឹងជួយពួកយើងឲ្យអាចផ្តល់ការអប់រំ និងគម្រោងបាល់ទាត់ប្រកបដោយ គុណភាព និងនិរន្តរភាពទៅដល់សហគមន៍ ដែលពួកយើងកំពុងធ្វើការជាមួយ ។ លោក ស្រី បានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគ្រប់គ្នានៅក្លឹបបាល់ទាត់ Tottenham Hotspur និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA។
លោក Andrew Loh អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានមានប្រសាសន៍ថា៖ “AIA មានមោទនភាពយ៉ាងខ្លាំង ក្នុងនាមជាដៃគូសំខាន់ដ៏យូរអង្វែងជាមួយក្លឹប បាល់ទាត់ដ៏ធំ Tottenham Hotspur ។ ភាពជាដៃគូនេះគឺជាយាននាំទៅការពង្រឹងទំនាក់ទំនង កាន់តែស្អិតរមួតជាមួយអតិថិជន និងសហគមន៍នានា នៅទូទាំងតំបន់ ដែលយើងកំពុងធ្វើ ប្រតិបត្តិការ រួមទាំងប្រទេសកម្ពុជាផងដែរ ។ ការចូលរួមជ្រោមជ្រែង លើការអប់រំ និងសេវាថែទាំសុខភាពដល់កុមារនៅកម្ពុជា ជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធនាការលើគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដែលមានគោលបំណងជួយមនុស្ស ១,០០០,០០០,០០០ នាក់ (មួយពាន់លាននាក់) នៅអាស៊ីឲ្យរស់នៅប្រកបដោយសុខភាព និង ជីវិតកាន់តែប្រសើរ នៅឆ្នាំ២០៣០ ។ បេសកកម្មរបស់អង្គការផ្កាយសមុទ្រគឺជួយបង្កើនលទ្ធភាពទទួលបានការអប់រំ សេវាថែទាំសុខភាព និងឱកាសលេងកីឡា ដែលនឹងជួយកុមារ យុវជន និងសហគមន៍ក្រីក្រឲ្យអាចចាកឆ្ងាយពីភាព ក្រីក្រ ។ តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia អង្គការផ្កាយសមុទ្របានរៀបចំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន ដើម្បីផ្តល់ឱកាសដល់កុមារ និងយុវជនក្រីក្រឲ្យ ចូលរួមប្រកួតប្រជែងក្នុងសកម្មភាពកីឡានានា ដែលឱកាសទាំងនេះនឹងជួយដល់ពួកគេក្នុងការ បង្កើតទម្លាប់ល្អសម្រាប់សុខភាព អភិវឌ្ឍជំនាញបំណិនជីវិត និងរួមគ្នាបង្កើតសហគមន៍ ដែលលើក កម្ពស់ការចូលរួម និងជួយគាំទ្រគ្នាទៅវិញទៅមកទៀតផង ។
ជាលទ្ធផល ក្រុមជើងឯក៤ប្រភេទអាយុ លេខ១ក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំនារី ក្រុម Feeding Dream (សៀមរាប) អាយុក្រោម១៤បុរស ,ជើងឯកក្រុមឃីង ឡាយអ៊ិន (កំពង់ស្ពឺ) ,អាយុក្រោម១៤នារី ជើងឯកបានទៅក្រុមផ្លូវជីវិត United (1)សៀមរាប និងជើងឯកក្រោមអាយុ១០ឆ្នាំបុរស បានទៅក្រុមសាមគ្គីមានជ័យកូននាគជាយដែន SK(បាត់ដំបង ) ។
សូមបញ្ជាក់ថា ក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់នេះ កញ្ញា Shannon Moloney ជាអតីតខ្សែបម្រើក្នុងក្រុមបាល់ទាត់ស្រ្តី និងបច្ចុប្បន្នជាគ្រូបង្វឹកជាន់ខ្ពស់ផ្នែក អភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្រុម Tottenham Hotspur បាននាំយកថវិកាបរិច្ចាគរបស់ក្លិបចំនួន ៤០,០០០ ដុល្លារអាមេរិចប្រគល់ដល់អង្គការផ្កាយសមុទ្រផងដែរ៕ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner