កងពលតូចអន្តរាគមន៍លេខ៨ ផ្សព្វផ្សាយផែនការណែនាំចាត់តាំង អនុវត្តអប់រំចិត្តសាស្ត្រ ឆ្នាំ២០២២ ជូនដល់សិក្ខាកាមចំនួន ៣៤៥នាក់

ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីពិធីផ្សព្វផ្សាយផែនការណែនាំចាត់តាំង អនុវត្តអប់រំចិត្តសាស្ត្រ ឆ្នាំ២០២២ ដែលមានសិក្ខាកាម ចូលរួមស្តាប់ចំនួន ៣៤៥នាក់ ។

ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានលើកឡើងថា នៅក្នុងផែនការកែទម្រង់៥ឆ្នាំ របស់កងយោធពលខេមរៈភូមិមិន្ទ នៅតែបន្តកែលម្អជាបន្តបន្ទាប់ ពង្រីកលើគ្រប់ផ្នែក លើកកម្ពស់គុណភាពការងារ នយោបាយអប់រំចិត្តសាស្ត្រចំពោះកងទ័ព ដើម្បីធានាបាននូវភាពស្មោះត្រង់ ជានិច្ចចំពោះជាតិសាសនា ព្រះមហាក្សត្រ ។

លោកមេបញ្ជាការ បានបន្តថា ថ្នាក់ដឹកនាំគ្រប់កងឯកភាពទូទាំងកងពលតូចអន្តរាគមន៍លេខ៨ ត្រូវបន្តជម្រុញ ការអប់រំសតិអារម្មណ៍ដល់យោធិនជាប្រចាំ និងត្រូវយល់ឱ្យបានច្បាស់ថា សំណូមពរសំខាន់បំផុត នៃការងារ សតិអារម្មណ៍ចំពោះមុខគឺ ជាកិច្ចការសំខាន់ និងរួមគ្នាអនុវត្តឱ្យបានជោកជ័យ ដើម្បីស្វែងយល់សភាការណ៍ និងព្រឹត្តិការណ៍សំខាន់ថ្មីៗ ទាំងសភាពការណ៍ជាតិ និងអន្តរជាតិ ដែលបាននិងកំពុងវិវឌ្ឍន៏ប្រែប្រួល និងមានភាពស្មុគស្មាញ។ បញ្ហាប្រឈមដែលបណ្តាលមកពីការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ របស់ពិភពលោក ព្រមជាមួយនឹងការលេចចេញនូវវីរុសបម្លែងថ្មីៗ និងបញ្ហាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងខាងសេដ្ឋកិច្ច និងផលប្រយោជន៍បណ្តាប្រទេសរៀងៗខ្លួន ។

ក្នុងន័យនេះ លោកមេបញ្ជាការ សង្ឃឹម និងជឿជាក់ចំពោះ ឯកឧត្តម អស់លោក ពិតជាខិតខំ ពង្រឹង ពង្រីក ស្នាដៃ ដើម្បីបន្តកិច្ចការពារអធិបតេយ្យភាពជាតិ ពង្រឹងទីតាំងឈរជើង កសាងប្រព័ន្ធ ការពារឹងមាំ ប្រព័ន្ធបញ្ជា ប្រព័ន្ធគាំទ្រ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ច ការពារជាតិ ។

-បន្តអនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ផែនការកែទម្រង កងយោធិពលខេមរភូមិន្ទ ឱ្យស្របទៅនឹងការរីកចម្រើន របស់ប្រទេសជាតិ និងពិភពលោក ជាកម្លាំងដែលមាន ឧត្តមគតិស្មោះត្រង់ ដាច់ខាតចំពោះជាតិមាតុភូមិ។ គោរពស្រឡាញ់ប្រជាជន មានឆន្ទៈប្រយុទ្ធប្តូរផ្តាច់ការពារសន្តិភាព និងការពាររាល់សមិទ្ធិផល នៃសង្គមជាតិឱ្យបានរឹងមាំ ។

-បន្តអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាគ បញចការគ្រប់លំដាប់ ញ្ញាក់ គ្រូបពោលអប់រំចិត្តសាស្ត្រ បណ្ដុះបណ្ដាលយទាគោរពមួយ និងពង្រឹង រយៈចាត់តាំងក្នុងជួរកងទ័ព។ បន្តពង្រឹងឲ្យជំនាញអប់រំចិត្តសរសាស្ត្រ និង ព័ត៌មាន យកចិត្តទុកដាក់ការងារគោលនយោបាយក្នុងអង្គភាព ចំពោះកងទ័ពនិង គ្រួសបានល្អ និងជម្រុញការលើកកម្ពស់ជីវភាពរស់នៅកាន់តែព្យប្រសើរ។

-បន្តពង្រឹងខ្សែរយៈជំនាញអប់រំចិត្តសាស្ត្រ និងព័ត៌មាន យកចិត្តទុកដាក់ការងារគោលនយោបាយ ក្នុងអង្គភាពចំពោះកងទ័ព និងគ្រួសារ ជំរុញការលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ ។

-បន្តជម្រុញផ្សព្វផ្សាយឲ្យបានស៊ីជម្រៅ នៅគ្រប់ផែនការគោលនយោបាយច្បាប់ បទបញ្ជាសារាចរណែនាំ របស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ដែលបានដាក់ចេញ និងផែនការណែនាំ និងការចង្អុលបង្ហាញណែនាំជាប្រចាំ របស់មេបញ្ជាការកងទ័ពជើងគោក ក៏ដូចជាការចង្អុលបង្ហាញពីលោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ផងដែរ ៕ សួន​​ លីណា

ads banner