មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ ការសាកល្បង ប្រើប្រាស់បារីអេឡិចត្រូនិក នឹងក្លាយជាអ្នកប្រើប្រាស់ គ្រឿងញៀន នាពេលអនាគត

ភ្នំពេញ៖ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិក ជាផ្លូវនាំឱ្យក្រុម មនុស្សវ័យ ជំទង់ និងកុមារ ក្លាយជាអ្នកជក់បារីធម្មតា នឹងឈានទៅ រកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។ នេះជា ការបញ្ជាក់របស់ លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសពិធីបើកសិក្ខាសាលាស្តីពី ការរឹតបន្តឹងការហាមឃាត់ ការប្រើប្រាស់ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និង ផលិតផលអេចឆ៍ ធី ភី (HTP) ដែលបានរៀបចំឡើង នៅអគារ សាលាមធ្យមសិក្សាវិចិត្រសិល្បៈ ភ្នំពេញថ្មី ។

លោកអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន ថ្លែងថា ការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោម មនុស្សវ័យ ជំទង់ និងកុមារមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែល នាំឲ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និង អាចនាំឱ្យប៉ះពាល់ដល់ការចងចាំ ការសិក្សា និងបង្កជំងឺការថប់ អារម្មណ៍។ ការសាកល្បង ប្រើប្រាស់បារីអេឡិចត្រូនិក ជាផ្លូវនាំឲ្យ ក្រុមមនុស្សវ័យជំទង់ និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅ រកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀត នាពេលអនាគត»។

លោក មាស វីរិទ្ធ បានបន្តថា មានភស្តុតាងជាច្រើនបង្ហាញថា ការប្រើ ប្រាស់បារីអេឡិចត្រូនិកបង្កផលប៉ះពាល់ដល់សុខភាពបណ្ដាលឲ្យញៀន បង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់បេះដូង និងសួត រហូតដល់បាត់ បង់ ជីវិត។ ការប៉ះពាល់ដល់សុខភាពក្រុមមនុស្សវ័យជំទង់ និងកុមារនេះ វាជា ការប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់ធនធានមនុស្សរបស់ កម្ពុជា ដែលពួកគេទាំងនោះគឺជាមនុស្សបន្តវេនក្នុងការអភិវឌ្ឍសង្គមកម្ពុជានាថ្ងៃខាងមុខ។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅពេល ប្រើប្រាស់ បារីអេឡិចត្រូនិក សារធាតុគីមីនិងជាតិនីកូទីន ត្រូវបានស្រូប ចូល ទៅក្នុង រាងកាយ ហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ អ្នក ជំនាញកំពុងព្រមានថា អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជា ច្រើនកំពុងវិវត្តន៍ស្ថានភាពក្នុងអត្រាប្រកាស អាសន្នជាពិសេស នៅវ័យក្មេង។

លោក មាស វីរិទ្ធ បានបញ្ជាក់ថា ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ សមត្ថកិច្ចយ៉ាងណាក្ដី នៅពេលថ្មីៗនេះនៅតែមានការចែកចាយ កា រ លក់ និងការ ប្រើប្រាស់បារីអេឡិចត្រូនិក (vape) នៅតែមាន សកម្មភាព បន្តដដែល ដែលទង្វើទាំងនេះជាការប្រព្រឹត្តបទល្មើសទៅ នឹងសេចក្ដីណែនាំរបស់របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ ការការប្រើប្រាស់ធ្វើអាជីវកម្ម ការនាំចូល ផលិតផលស៊ីហ្សា បារីអេឡិ ចត្រូនិក (E-cigarette) តាំងពីឆ្នាំ២០១៤ និងហាមឃាត់ការ ការប្រើ ប្រាស់ ធ្វើអាជីវកម្ម ការនាំចូលផលិតផល អេចស៍ ធី ភី (HTPs) នៅឆ្នាំ ២០២១។

ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវដល់គណៈកម្មាធិការ ត្រួត ពិនិត្យ គ្រឿងញៀនរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត កងរាជអាវុធហត្ថរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ បន្តការចាត់វិធានការឱ្យបានម៉ឺនម៉ាត់លើការប្រើប្រាស់ ការផ្សព្វផ្សាយលក់តាមរយៈបណ្តាញព័ត៌មានសង្គមគ្រប់ទម្រង់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់រូបភាព។ ត្រូវកំណត់ទីតាំងចែកចាយ និងកំណត់មុខសញ្ញា អ្នកផ្សព្វផ្សាយលក់តាមទំព័រហ្វេសប៊ុក គេហទំព័រ ប្រព័ន្ធតេលេក្រាម TIK TOK ។ល។ ដើម្បីមានវិធានការ រឹបអូសផលិតផលទាំងនេះ និងព្រមានម្ចាស់ទំនិញទាំងនេះឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់៕ ដោយ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner