ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្កើតក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋបែបអនាធិបតេយ្យ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្កើតក្រុម ប្រតិបត្តិ ការទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនមនុស្ស បែបអនាធិបតេយ្យនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ នេះបើតាមសេចក្ដី សម្រេចរបស់ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ស ថេត បានប្រគល់ភារកិច្ចនេះ ជូនលោកឧត្តម សេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនគ្រឿងញៀន ជាបញ្ជាការ និងលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យគ្រឿងញៀន ជាបញ្ជាការរង និងព្រមទាំងសមាជិកជាច្រើនរូបទៀត ដោយបែង ចែកជា៩ក្រុម ក្នុងនោះសុទ្ធតែជានាយ នាយរង និងមន្ដ្រីនគរ បាល នៅខណ្ឌដូនពេញ, ទួលគោក, កំបូល, ពោធិ៍សែនជ័យ, ច្បារអំពៅ, សែនសុខ, ឫស្សីកែវ, ជ្រោយចង្វារ, ព្រែកព្នៅ, ដង្កោ, មានជ័យ, ចំការមន, បឹងកេងកង និងខណ្ឌ៧មករា។

លោកស្នងការ បានកំណត់ឲ្យក្រុមការងារប្រតិបត្តិការទប់ស្កាត់ និង បង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋបែបអនាធិបតេយ្យនេះ សំខាន់ៗជាច្រើន។ អ្វីដែលសំខាន់ក្នុងសេចក្ដីសម្រេចនោះ បាន កំណត់ ឲ្យកម្លាំងទាំងអស់ត្រូវស្លៀកពាក់ឯកសណ្ឋានឈុតប្រយុទ្ធ ពាក់សញ្ញាសម្គាល់ និងគ្រឿងបន្ទាប់បន្សំរបស់នគរបាលឲ្យបាន សព្វគ្រប់ មានអាវុធគ្រប់ដៃ និងរៀបចំខ្លួនឲ្យស័ក្ដិសមជាសមត្ថកិច្ច ដែលមានតួនាទីជាអ្នកអនុវត្តច្បាប់។

លោកស្នងការ បានបញ្ជាក់ទៀតថា នៅពេលទទួលបានព័ត៌មាន តាមប្រព័ន្ធទំនាក់ទំនង ឬប្រភពផ្សេងៗ ពាក់ព័ន្ធនឹងសកម្មភាពចាប់ ឃាត់ខ្លួន ប្រជាពលរដ្ឋនៅចំណុចណាមួយ ដោយក្រុមមិនស្គាល់ អត្តសញ្ញាណ ក្រុមប្រតិបត្តិការទាំងអស់ត្រូវទំនាក់ទំនងផ្ដល់ព័ត៌មាន ឲ្យគ្នាទៅវិញទៅមក និងចេញធ្វើសកម្មភាពបង្ក្រាបដោយមិន លើកលែង៕ ដោយ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner