រុស្ស៊ីព្រមានថា កិច្ចព្រមព្រៀង AUKUS អាច “បំផ្ទុះ” តំបន់អាស៊ី-ប៉ាស៊ីហ្វិក

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ ស៊យហ្គូ បានព្រមានថា សន្ធិសញ្ញាសន្តិសុខ AUKUS រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី អាចនឹង “បំផ្ទុះ” តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយការចាប់ផ្តើមពីការធ្វើសមយុទ្ធយោធានុយក្លេអ៊ែរ ។

លោក ស៊យហ្គូ នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ថា សន្ធិសញ្ញា AUKUS មានសក្តានុពលខ្ពស់ ក្នុងការក្លាយជាសម្ព័ន្ធភាពនយោបាយយោធា។ វាអាចទៅរួចដែលថា ការធ្វើផែនការនុយក្លេអ៊ែររួមរបស់អង្គការណាតូ និងការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា នឹងត្រូវបាននាំយកមកកាន់តំបន់នេះ ។

លោកថា ការនាំយកការអនុវត្តការធ្វើសមយុទ្ធនុយក្លេអ៊ែរពីអឺរ៉ុប នឹងបំផ្ទុះក្នុងតំបន់។ ទោះជាយ៉ាងណា គេអាចសន្មត់បានថា នេះជាគោលដៅជាក់លាក់របស់សហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀង AUKUS នេះ បានអនុញ្ញាតឱ្យអូស្ត្រាលីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយមានជំនួយពីសហរដ្ឋអាមេរិក និងអង់គ្លេស។

ជុំវិញបញ្ហានេះដែរ ប្រមុខការពារជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា ការអនុវត្តផែនការបែបនេះ នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើសន្តិសុខសកល និងក្នុងតំបន់ ព្រមទាំងបង្កើតបរិយាកាសសម្រាប់ការបំផ្លិចបំផ្លាញសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner