Mbappe រកបាន៣គ្រាប់ ជាមួយនឹងគ្រាប់បាល់លឿន បំផុត នៅ Ligue
អត្ថបទដោយ៖
ចាន់ វិចិត្រ
ខ្សែប្រយុទ្ធ Kylian Mbappe រកបាន៣គ្រាប់ជាមួយនឹងគ្រាប់បាល់លឿនបំផុត ត្រឹមតែ ៨វិនាទី នៅ Ligue 1 ជួយក្រុម Paris St-Germain យកឈ្នះ Lille លទ្ធផល ៧-១ កាលពី យប់មិញ។ ក្នុងការប្រកួតសប្ដាហ៍ទី៣ នៃលីគកំពូល របស់ បារាំងលេងបាន ៨វិនាទី Mabppe រកបានគ្រាប់ទី មួយ ឲ្យ PSG មុនពេល Lionel Messi បន្ថែម គ្រាប់ ទី២ ។ ខ្សែការពារ Hakimi ជាអ្នកសម្រេចបានគ្រាប់ទី៣ និង Neymar បន្ថែមគ្រាប់ទី ៤។
ឈានដល់វគ្គ ទី២ Neymar រកបានមួយគ្រាប់ទៀត ខណៈ Mbappe ធ្វើបាន២គ្រាប់ បន្ថែមដែលជាការធ្វើបាន Hat-trick ជាលើកដំបូងក្នុង រដូវកាលនេះ។ ខ្សែបម្រើ ប្រយុទ្ធ Jonathan Bamba ជាអ្នករកបានមួយ គ្រាប់ជូន ក្រុម ម្ចាស់ ផ្ទះ Lille៕
បញ្ចប់ ការ ប្រកួត PSG បាន យក ឈ្នះ Lille ៧-១ ឈរ កំពូល តារាង Ligue 1 ឆ្លង កាត់ បី ប្រកួត មាន ៩ ពិន្ទុ ពេញ៕ ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។