រាជធានីភ្នំពេញ គ្រោងកសាងស្ពានអាកាសថ្មី២កន្លែងទៀត (Video Inside)

ស្ពានអាកាសថ្មីចំនួន ២ទីតាំងទៀតនឹងត្រូវគ្រោងសាងសង់ក្នុងរាជធានីភ្នំពេញ ដើម្បី សម្រួលការកកស្ទះចរាចរណ៍។ កម្ពុជាមានស្ពានអាកាសកំពុងដំណើរការចំនួន៦រួចមក ហើយ។

ស្ពានអាកាសទី៧ ត្រូវគេរាយការណ៍ថាកំពុងតែដំណើរការសាងសង់នៅក្នុង ខណ្ឌឯស្សីកែវក្រោយការបុកគ្រឹះកាលពីចុង ខែមករាដើមឆ្នាំ២០២២។ ចំណែកស្ពានអាកាស ២ថ្មីទៀត នៅម្តុះច្រមុះជ្រូកក្បាលថ្នល់ ទីតាំងប្រសព្វរវាងមហាវិថីសម្តេចតេជោ, មហាវិថី ព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ នៃផ្លូវ២៧១, និងស្ពានអាកាសមួយទៀត ស្ថិត នៅស្តុបស៊ិនជូរីប្លាហ្សា នៃផ្លូវប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្សី, មហាវិថីសម្តេចចៅហ្វា វាំង គង់សំអុល លើផ្លូវ ២០០៤) និងផ្លូវ ២០១១។

រាជធានីភ្នំពេញក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ គឺជាទីក្រុងខ្មោចដែលគេបោះបង់ ចោល… គ្មានមនុស្សច្រើនរស់នៅ និង គ្មានសំណង់បុរីឬផ្លូវខ្វែងខ្វាត់និងយានជំនិះច្រើនដូចបច្ចុប្បន្ន នេះទេ។ រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល ទើបតែក្នុងជំនាន់សម័យដឹកនាំ សម្តេចតេជោសែននេះទេ ដែលបានធ្វើអោយប្រទេសអស់សង្គ្រាម និងបាននាំនាវាកម្ពុជា អភិវឌ្ឍន៍លើគ្រប់វិស័យថែមទៀត។

ads banner