TYDA កាន់តែរឹងមាំរយៈពេល១០ឆ្នាំកន្លងមកនេះ (Video Inside)

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាន់តែរីកធំធាត់ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ។ ប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «សមាគម TYDA មិនមែនជាយន្តការជំនួសអោយយន្តការរបស់រាជរដ្ឋាភិបាលនោះទេ ប៉ុន្តែជាយន្តការ រួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ»។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃទី២១សីហាឆ្នាំ២០២២ ក្នុងពិធីមួយដែលមានការ បញ្ចូលសមាជិកបន្ថែមទៀតក្នុងសមាគម TYDA។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ឆ្នាំហើយជាមួយនឹងសមាជិកសរុបជាង 0៨ពាន់នាក់។ សមាគម TYDA គិតមកទល់ពេល នេះ បានព្យាបាលប្រជាពលរដ្ឋបានចំនួនជិត៣៥ ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង ០៦ ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ads banner