កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរ៉ូបត ABU Robocon ឆ្នាំ២០២៣ (Video Inside)

កម្ពុជានឹងធ្វើម្ចាស់ផ្ទះកម្មវិធីប្រកួតរ៉ូបូតអន្តរជាតិធំបំផុតនៅអាស៊ីដែលជាលើកដំបូងហើយ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ កម្មវិធីប្រកួតរ៉ូបត ABU Robocon គឺជាកម្មវិធីប្រកួតប្រជែង មនុស្សយន្តរបស់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកម្មវិធីនេះ បានបង្កើតឡើង តាំងពី ឆ្នាំ២០០២នោះមក។

ក្នុងឆ្នាំ២០២២, ប្រទេសឥណ្ឌាគឺជាប្រទេសដែលធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី នេះ និងនៅឆ្នាំក្រោយកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីអន្តរជាតិនេះ ដែលនឹងចូលរួមពី បណ្តាប្រទេសប្រមាណជិត២០។

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាលោក ឃឹម វុទ្ធី នៅថ្ងៃទី២២ សីហា បានទទួលទង់ធ្វើជាម្ចាស់ផ្ទះការប្រកួតប្រជែងរ៉ូបតថ្នាក់អន្តរជាតិ ABU Robocon នេះពី ប្រទេសឥណ្ឌា តាមប្រព័ន្ធអនឡាញ ដើម្បី ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកម្មវិធី រ៉ូបត អន្តរ ជាតិនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣។

លោក ឃឹម វុទ្ធី បានថ្លែងថា «នេះជាមោទនភាព និងកិត្តិយសដែលទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានសិទ្ធិពី ABU ក្នុងការរៀបចំការប្រកួតរ៉ូបតដ៏ធំសម្រាប់ និស្សិត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាលើកទី១ និងជាប្រវត្តិសាស្រ្ត របស់កម្ពុជា។

ads banner