កីឡាករគុនខ្មែរឈ្នះមេដាយមាស៧ក្នុង Grand Slam Tournament (Video Inside)

ក្រុមកីឡាប្រដាល់គុនខ្មែរជម្រើសជាតិកម្ពុជា បានឈ្នះមេដាយមាសចំនួន៧គ្រឿង ក្នុងព្រឹត្តិការណ៍ Grand Slam Tournament រៀបចំនៅក្នុងប្រទេសម៉ាឡេស៊ី។

Grand Slam Tournament គឺជាព្រឹត្តិការណ៍សហព័ន្ធអន្តរជាតិនៃសមាគម «Muay Thai» ដែលប្រមូលផ្តុំ ជើងខ្លាំងផ្នែកកីឡាប្រដាល់ធ្វើការប្រកួតគ្នាដើម្បីការឈ្នះពានរង្វាន់អន្តរជាតិ។ ឆ្នាំនេះព្រឹត្តិការណ៍រៀបចំធ្វើក្នុងប្រទេសម៉ាឡេស៊ីនេះ បានធ្វើឱ្យពិភពប្រដាល់បានភ្ញាក់ផ្អើលចំពោះប្រទេសកម្ពុជាដែលអាចទទួលបានមេដាយមាសច្រើនរហូតដល់ចំនួន៧, ខ្សែក្រវាត់ ២ និងពាន ចំនួន១ ពីព្រឹត្តិការណ៍អន្ដរជាតិនេះ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានថ្លែងថាក្រុមកីឡាករខ្មែរបានវាយ ផ្តួលគូប្រកួតដែលជាកីឡាករថៃនិងកីឡាករម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះនៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ លោក តែម ម៉ឺន បានចាត់ទុកជោគជ័យនេះ គឺជាសញ្ញាណវិជ្ជមានក្នុងផែនការយុទ្ធសាស្ដ្រ ក៏ ដូចជាការត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។

កីឡាករខ្មែរដែលដណ្ដើមបានមេដាយមាសជូនជាតិពីព្រឹត្តិការណ៍អន្ដរជាតិនេះ រួមមាន កីឡាករ ឈឿង ល្វៃ, ខាំ ខ្លានាង, ភួង ឡាំងកូស៊ិន, រិន ដេវីត, ស៊ន រ៉ាគីម និងកីឡាករ ផុន ពិសិដ្ឋ។

ads banner