ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ គង់ប្រថាប់នៅប្រទេសចិនពិនិត្យព្រះរាជសុខភាព (Video Inside)

ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ កំពុងគង់ប្រថាប់នៅក្នុងប្រទេសចិនដើម្បី ពិនិត្យព្រះរាជ សុខភាពតាមទម្លាប់។ ព្រះអង្គទាំងទ្វេបានយាងចាកចេញពីកម្ពុជាកាលពីថ្ងៃទី២១សីហាឆ្នាំ ២០២២ ជាមួយនឹងព្រះរាជសារបញ្ជាក់ថាក្នុងអម្លុងព្រះអវត្តមានរបស់ព្រះមហាក្សត្រ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញភារកិច្ចថ្វាយព្រះអង្គក្នុងឋានៈ ជា ប្រមុខរដ្ឋស្តីទី។

ព្រះរាជដំណើររបស់ព្រះមហាក្សត្រដែលមានព្រះជន្ម៦៩ព្រះវស្សានិងសម្តេច ម៉ែព្រះជន្ម៨៦ព្រះវស្សា ក្នុងការយាងពិនិត្យព្រះ រាជសុខភាព តែងមានចំនួន២ដងក្នុងមួយ ឆ្នាំ។ ព្រះរាជដំណើរកាលពីថ្ងៃអាទិត្យទី២១សីហា គឺជាព្រះរាជដំណើរយាងលើកទី២ហើយ ក្នុងឆ្នាំ ២០២២នេះ ខណៈព្រះរាជដំណើរលើកទី១ បានធ្វើកាលពីខែមីនាឆ្នាំ២០២២។

ads banner