ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១១រោច ខែស្រាពណ៍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រយៈពេលនេះមិនមែនជាពេលវេលាល្អបំផុត សម្រាប់ផ្លាស់ប្តូរការងារនោះទេ។ ផលលំបាកដែលអ្នកត្រូវប្រឈមនឹងបរិយាកាសថ្មីមាន កំរិតខ្ពស់ណាស់។ ប្រសិនជាអាចធ្វើបានមិនគួរបង្កើតស្ថានភាពថ្មីដល់កិច្ចការ និងអាជីវកម្ម នោះទេ។ ក្នុងនោះ អ្នកក៏មិនអាចចូលរួមក្នុងក្រុមថ្មីបានទេ អ្នកនឹងមិនអាចរកឃើញភាសា សាម័ញ្ញជាមួយនឹងនិយោជិក និងថ្នាក់លើនោះទេ។ ដោយឡែក កំហុសតូចតាចមិនអាចធ្វើ ឲ្យប៉ះពាល់ដល់ការងារអ្នកបានឡើយ។ ក្រៅពីនេះ សូមលោកអ្នកយកចិត្តទុកដាក់បន្ថែមជា មួយនឹងពត៌មាន ហាមមិនគួរជ្រៀតជ្រែកការងារអ្នកដទៃទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យ។ ក្នុងពេលនេះការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែ សូមប្រកាន់ខ្ជាប់ភាពសមហេតុផល។ លោកអ្នកមិនអាចបង្ខំខ្លួនឯង ហើយរឹតតែមិនអាចធ្វើ ការរិះគន់ជំនួយ ឬកិច្ចសហប្រតិបត្តិការពីមនុស្សនៅរួមក្រុម។ ការសុំជំនួយនៅក្នុងពេលនេះ មានភាពវិជ្ជមាន ប៉ុន្តែប្រហែលជាអ្នកគួរតែពឹងអាស្រ័យលើខ្លួនឯងជាជាងអ្នកដទៃ។ ជាការ ពិតលោកអ្នកមានលទ្ធភាព និងសមត្ថភាពបំពេញការងារដែលខ្លួនបានគ្រោងទុក។ ក្រៅពី នេះសូមកុំព្យាយាមបំពេញការងារ ឬធ្វើតាមបំណងប្រាថ្នារបស់អ្នកដទៃ។ ដោយឡែក សម្រាប់គូស្នេហ៍ស្រលាញ់គោរពគ្នាល្អប្រសើរណាស់។​

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់លោកអ្នកកំពុងដំណើរ ការទៅដោយរលូន។ លោកអ្នកអាចធ្វើអ្វីៗបានតាមបំណងប្រាថ្នា ហើយការជួយជ្រោម ជ្រែងពីមនុស្សនៅក្នុងរង្វង់ការងារមានច្រើន។ ក្នុងពេលនេះឧបសគ្គអាចកើតឡើងនៅពេល ព្រឹកដូច្នេះសូមប្រុងប្រយ័ត្ន ហើយគួរជ្រើសរើសការងារអទិភាពមកបំពេញឲ្យបានជាមុន។ លើសពីនេះ ប្រហែលជានៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ​ ការងាររបស់អ្នកនឹងត្រូវលើក កម្ពស់ ឬកែលម្អស្ថានភាពហរិញ្ញវត្ថុ។ ក្រៅពីនេះ សូមជៀសវាងការជុំ ការសន្ទនា ឬការរិះគន់ ដែលមិនចាំបាច់។ ក្រៅពីនេះ សូមចំណាយពេលខ្លះសម្រាប់សមាជិកក្នុងគ្រួសារ ពិសេស ក្មេងៗ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផល បំផុតសម្រាប់ការចរចា  ពិភាក្សា និងដោះស្រាយលើបញ្ហាការងារទាំងតូចទាំងធំ។ លទ្ធផល វិជ្ជមាននឹងកើតឡើងគ្រប់ហេតុការណ៍ និងដំណើរប្រតិបត្តិការទាំងអស់។ ថ្ងៃនេះ ប្រសិនបើ អ្នកមានដើមទុនច្រើន សូមកុំមានការព្រួយបារម្ភលើការ​បន្ថែមទុន ឬបង្កើតមុខរបរដែល អ្នកបានប៉ងប្រាថ្នា។ ក្នុងនោះ សូមយកចិត្តទុកដាក់បន្ថែមទៅលើពត៌មានផ្លូវការ  ពីព្រោះ លោកអ្នកអាចនឹងមានគ្រោះលើការបាត់បង់ពត៌មានសំខាន់នៅកន្លែងធ្វើការ។ ផ្ទុយទៅវិញ ស្ថានភាពជុំវិញខ្លួនអ្នកអាចនឹងមានភាពប្រែប្រួលខ្លាំង ដូច្នេះសូមព្យាយាមសម្របទៅតាម កាលទេសឲ្យបានល្អបំផុត។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ទំនាក់ទំនងការងារ និងអាជីវកម្មកំពុងមានភាពរឹងស្ទះ លោកអ្នកពិបាកធ្វើឲ្យមនុស្សនៅជុំវិញខ្លួនយល់ដឹងពីបំណងរបស់អ្នកណាស់ ម្យ៉ាងទៀត ការស្នើសុំជំនួយក៏នឹងតឹងរឹងខ្លាំងផងដែរ។ យកល្អកុំផ្អែកលទ្ធផលការងាររបស់អ្នកជាមួយ នឹងជំនួយរបស់អ្នកដទៃ សូម្បីតែមនុស្សដែលលោកអ្នកស្គាល់ច្បាស់ក្តី។ ចំពោះការសន្ទនា ឬឃោសនាប្រហែលជារឿងដែលត្រូវប្រយ័ត្នបំផុត ពីព្រោះកំហុសដោយសារពាក្យសំដីនឹង អាចរំខានដល់កិច្ចការធំក្នុងពេលនេះ។ សូមរក្សាភាពស្ងៀមស្ងាត់  ហើយព្យាយាមបំពេញ ការងារដោយគ្មានការសង្ស័យចំពោះបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួននោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកមានដំណើរការល្អ បំផុតក្នុងពេលនេះ ដូច្នេះលោកអ្នកមិនចាំបាច់ចំណាយពេលវេលាយូរនៅការិយាល័យ នោះទេ។ លោកអ្នកនឹងមានមនុស្សជាច្រើនជួយជ្រោមជ្រែងលើការងារ ដូច្នេះផលលំបាក មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ ប្រសិនបើលោកអ្នកមានបំណងធ្វើអ្វីមួយ សូមកុំមាន ការព្រួយបារម្ភ អ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកប៉ងប្រាថ្នា។ ប្រការដែលសំខាន់បំផុតរបស់ អ្នកគឺវា គ្មានហេតុផលណាមួយដែលលោកអ្នកត្រូវសំងំយូរក្នុងការិយាល័យនោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីរបស់លោកអ្នកមាន ដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន កែប្រែស្ថានភាពការងារ ឬចាកចេញពីស្ថានភាពចាស់បាន។ កុំមានការព្រួយបារម្ភ គ្មានហេតុផងអវិជ្ជមានណាមួយ នឹងបង្ករផលលំបាកដល់លទ្ធផលរបស់អ្នកទេ។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការទទួលខុសត្រូវ ចំពោះការងារធំតូច ពីព្រោះភាពជោគជ័យគឺនៅចំពោះមុខលោកអ្នកតែម្តង។ លើសពីនេះ ពាក្យសំដី និងយោបល់របស់អ្នកហាក់មានឥទ្ធិពលណាស់ ដូច្នេះសូមប្រើឳកាសនេះឲ្យល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកឲ្យមានការប្រុង ប្រយ័ត្នក្នុងការប្រើប្រាស់ពេលវេលាក្នុងការបំពេញភារកិច្ច។ ​ប្រហែលជាអ្នកមិនសូវជាមាន ពេលវេលាច្រើនក្នុងការបំពេញការងារតាមចិត្តចង់នោះទេ ដូច្នេះការគ្រប់គ្រងពេលវេលា​ និងការប្រើប្រាស់ពេលវេលាសម្រាប់ការងារសំខាន់នឹងមានតម្លៃបំផុត។ ក្រៅពីនេះ ប្រហែលជាអ្នកមិនមានពេលវេលាដើម្បីបញ្ចប់ការងារ ឬភ្លេចក្នុងការបង់ប្រាក់កម្ចី ហេតុនេះ សូមចំណាយពេលដោះស្រាយបញ្ហាដែលកំពុងប្រមូលផ្តុំ។ លើសពីនេះ សូមព្យាយាមស្ទង់ មតិពីដំណើរប្រតិបត្តិការការងារ និងបើកចិត្តទទួលយកគំនិតយោបល់ជាទូទៅ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើន លូតលាស់គួរឲ្យកត់សម្គាល់ ប៉ុន្តែលោកអ្នកមិនអាចបោះបង់ភាពប្រកួតប្រជែងបានទេ។ អ្នកកំពុងស្ថិតនៅក្នុងបរិស្ថានដែលមានភាពប្រែប្រួលខ្លាំង ដូច្នេះពត៌មាននានាក្នុងថ្ងៃនេះ មានភាពចាំបាច់បំផុត។ បើទោះបីជាឥឡូវនេះអ្នកមិនអាចទទួលបានលុយកាក់ ឬផល ប្រយោជន៍ច្រើនតាមក្តីស្រមៃក៏ដោយ សូមកុំបាក់ទឹកចិត្ត ឬបោះបង់គោលដៅ  ពីព្រោះ ដំណើរប្រតិបត្តិការការងារក្នុងពេលនេះនឹងហុចផលដ៏ច្រើនក្នុងអនាគតដ៏ខ្លីនេះ។ ក្រៅពី នេះ ប្រហែលជាអ្នកមិនគួរជឿទុកចិត្តមនុស្សដោយងាយពេកនោះទេ ក្រែងមានការខក ចិត្ត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមផ្តោត និងចំណាយពេលវេលាលើកិច្ចការទន្លាប់។ ឥឡូវនេះមិន មិនមែនជាពេលវេលាដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាសំខាន់ៗនោះទេ ដូច្នេះសូមកំណត់ សកម្មភាពអាជីវកម្មរបស់អ្នក។ ហោរាសាស្រ្តផ្តល់អនុសាសន៍ឲ្យអ្នកប្រើ ប្រាស់ឳកាសដើម្បីអនុវត្តផែនការរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រញាប់ ប្រញាលពេកទេ ពីព្រោះអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការគិតពិចារណា និងដឹងពី គោលគំនិតរបស់ខ្លួន។ ដោយឡែក លោកអ្នកនឹងងាយយល់ដឹងពីហេតុការណ៍ដែលបាន កើតឡើង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការដោះស្រាយ បញ្ហា ឬធ្វើការពិភាក្សាលើកិច្ចការមុខជំនួញនោះទេ។ ឧបស័គ្គថ្ងៃនេះច្រើនកើតឡើងនៅ ពេលព្រឹក ដូច្នេះសូមតមពាក្យសំដី និងអាកប្បកិរិយាឲ្យបានរឹងតឹងបំផុត។ លោកអ្នកមិនគួរ ស្ថិតនៅក្រោមកាលទេសដែលមិនច្បាស់លាស់នោះទេ ធ្វើយ៉ាងណាកុំឲ្យខ្លួនទៅពាក់ព័ន្ធ ពីព្រោះគ្រោះនេះនឹងធ្វើលំបាកដល់អនាគតការងារ។ លើសពីនេះ អ្នកប្រហែលជាគួរតែ បោះបង់គំនិតផ្តួចផ្តើមលើការចាកចេញសម្រាប់ដំណើរបេសកកម្មផ្លូវឆ្ងាយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការប្រតិ បត្តិការងារ។ កិច្ចសហការនៅក្នុងថ្ងៃនេះមានដំណើរការល្អប្រសើរណាស់។ មនុស្សរួមក្រុម និងដៃគូជំនួញមានភាពស្មោះត្រង់ និងជួយជ្រោមជ្រែងលោកអ្នកយ៉ាងពេញទំហឹង។ ផ្ទុយពី ភាពរីកចម្រើននៅក្នុងពេលនេះ លោកអ្នកមិនអាចចាប់យកការងារច្រើន ឬការងារដែលមិន សក្តិសមនឹងជំនាញវិជ្ជាជីវៈរបស់ខ្លួននោះទេ។ អ្នកមិនមានហេតុផលណាមួយធ្វើឲ្យខ្លួនឯង មានភាពស្មុគ្រស្មាញនោះទេ។ ដោយឡែក ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ សូមធ្វើការសម្រេចចិត្តជាមួយនឹងពត៌មានជាក់ស្តែងប៉ុណ្ណោះ។

ចំណាំៈ

ឆ្នាំទាំង៤ ថោះ ម្សាញ់ មមី កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលើបានការតម្លើង ប្រាក់ឧបត្ថម្ភ និងការផ្តល់ឳកាសធំៗក្នុងអាជីព។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner