សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យអប់រំរបស់កម្ពុជា មានការរីក ចម្រើនគួរឱ្យកត់សម្គាល់ តែក៏មានចំណុចខ្វះខាត ដែលត្រូវពង្រឹងបន្ថែម

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វិស័យអប់រំរបស់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការប្រមាថខ្លះពីមនុស្សមួយចំនួនក៏ដោយ ។ ទោះជាយ៉ាងណាសម្ដេចតេជោ ថា ខ្លាំង ឬខ្សោយ មិនស្ថិតលើគេថានោះទេ ។

សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា នៅមានចំណុចខ្វះខាតក្នុងវិស័យអប់រំ តាំងពីថ្នាក់បឋម ដល់ថ្នាក់ឧត្តម ដែលត្រូវពង្រឹងបន្ដែមទៀត។ ទោះជាយ៉ាងណា សម្ដេច ផ្ដាំជនជាតិខ្មែរថា មិនគួរមើលងាយលើវិស័យអប់រំរបស់កម្ពុជានោះទេ ដោយថា ការមើលនេះ គឺកំពុងតែបន្ទោសបង្អាប់ខ្លួនឯង។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងសម័យនេះ យុវជន មានឱកាសច្រើនណាស់ បើធៀបនឹងយុវជនក្នុងសម័យសង្គ្រាម ដែលបាត់បង់ទាំងស្រុងនូវឱកាសសម្រាប់ការសិក្សារៀនសូត្រ ៕
ដោយ: វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner