ថៃបន្តមានមនុស្សឆ្លងកូវីដ-១៩ចំនួន ១,៤៨៨នាក់ និងស្លាប់ ២៦នាក់ថែមទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៤៨៨ករណីបន្ថែមទៀត និងស្លាប់អ្នកជំងឺកូវីដ១៩ ចំនួន ២៦នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,៣៩៤នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ។
ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៣លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,០៨១នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៥៨លាននាក់ គិតត្រឹមព្រឹកថ្ងៃទី២២ សីហា ៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ