ប្រធានកិត្តិយសអនុសាខា ខណ្ឌសែនសុខ ចុះសាកសួរ សុខទុក្ខ និងចែកអំណោយ ជូនដល់ចាស់ជរា ស្ត្រី មេម៉ាយ និងជនពិការជាង៣០០គ្រួសារ
ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខា ខណ្ឌនៅព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២២នេះបានអញ្ជើញសាកសួរសុខទុក្ខ និងជូនអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ ពលរដ្ឋចំនួន៣០៥គ្រួសារ។ក្នុងនេះមាន ចាស់ ជរា១០០ គ្រួសារ ស្ត្រីមេម៉ាយ៥០គ្រួសារ ជនពិការ ៥០គ្រួសារនិងប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត១០៥គ្រួសារ ដែល មកពីសង្កាត់ចំនួន៦ក្នុងខណ្ឌសែនសុខ ។
នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បាន លេីកឡេីងពីការយកចិត្តទុកដាក់គិតគូរ ពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសការយក ចិត្តទុកដាក់គិតគូរ ខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋ ទូទាំង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយ
មិនបានដោះស្រាយ នោះឡេីយ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនមាន៖ អង្ករ ឃីតមួយកញ្ចប់ ទឹកសុីអុីវ ទឹកត្រី មី ទឹកសុទ្ធ ម៉ាស ជែលលាងដៃ និងថវិកាមួយចំនួន ៕
ដោយ៖តុង សីហា