ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៣ សីហា ២០២២
ជំងឺកូវីដ១៩ ដ្បិតនាំមកនូវវិបត្តិសម្រាប់ការសិក្សា តែក៏បានធ្វើឱ្យមានកាលនុវត្តន៍ភាពលើប្រព័ន្ធឌីជីថល
ការចូលរួមអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» និងការចូលរួមទទួលយកវ៉ាក់សាំង ធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩
ក្នុងសម័យនេះយុវជនមានឱកាសច្រើនណាស់ បើធៀបនឹងយុវជនក្នុងសម័យសង្គ្រាម ដែលបាត់បង់ទាំងស្រុងនូវឱកាសសម្រាប់ការសិក្សារៀនសូត្រ
ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ គ្រូសុទ្ធសឹងតែជាអ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀន
ការសិក្សាអប់រំនៅកម្ពុជា មិនចំណុះលើការប្រមាថរបស់គេនោះទេ សំខាន់លើការប្រឹងប្រែងពង្រឹងនូវការអប់រំ។ រាជរដ្ឋាភិបាលទទួលស្គាល់ចំណុចខ្សោយ ហើយត្រូវធ្វើការកែលំអរ
ក្រុមអ្នកដែលប្រមាថការអប់រំនៅកម្ពុជា គឺទទួលបានបណ្ឌិតពីកម្ពុជា
ពីមុនសិស្សរត់រកសាលា តែបច្ចុប្បន្នសាលារត់រកសិស្ស
គ្រូពេទ្យហត់ពេកហើយ ក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ប្រាក់បៀវត្សរ៍គ្រូបង្រៀន និងគ្រូពេទ្យដំឡើងខ្ពស់ជាងគេ
បើរៀនមិនកើតកុំបន្ទោសសាលា ឬបន្ទោសគ្រូ ត្រូវបន្ទោសខ្លួនឯងមិនប្រឹងប្រែង
ចង់ឱ្យសិក្សាពីចំនួនមន្ត្រីរាជការនៅប្រទេសស្រីលង្កា ដែលមានចំនួនប្រមាណ ១លាន ៥សែននាក់
ការជ្រើសរើសមន្ត្រីរាជការ គឺត្រូវមានការប្រឡងឱ្យច្បាស់លាស់
ទោះបីសម្តេចអស់អំណាច តែការគ្រប់គ្រងអំណាច គឺនៅតែស្ថិតក្រោមកណ្តាប់ដៃរបស់បក្សប្រជាជនកម្ពុជាជានិច្ច។ ចរិតរបស់សម្តេចមិនប្តូរជានិច្ច គឺឈរការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ
ប្រព័ន្ធផ្សព្វផ្សាយដែលជេរប្រមាថ ត្រូវបិទអាជ្ញាប័ណ្ណចោល
សម្តេចបានផ្តល់ថវិកា ១៨ម៉ឺនដុល្លារ ឱ្យលោក សាន្ត ប៊ុនធឿន ទិញផ្ទះរស់នៅ
ការបើកបង្រៀនភាសាវៀតណាម នៅសាលាភូមិន្ទភ្នំពេញ ជួយសម្រួលនិស្សិតកម្ពុជាទៅសិក្សានៅវៀតណាម សម្រួលការធ្វើធុរកិច្ច និងបំពេញការងារផ្សេងៗ
ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅវៀតណាម ការរៀបចំកម្មវិធីជំនួប តិចជាងដំណើរទស្សនកិច្ចនៅជប៉ុន និងសិង្ហបុរី
សោកស្តាយ ដែលក្រុមអ្នកវិភាគមិនលើកពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន
សង្គ្រាមនៅកម្ពុជានឹងផ្ទុះ បើគណបក្សប្រជាជនមិនកាន់អំណាច។ មានចំណុចពីរ៖ ការប្រើពាក្យត្រៀមខ្លួនរឹបអូសពីអ្នកមានឱ្យអ្នកក្រ និងត្រៀមវាយយកទឹកដីដែលបានបាត់បង់
បើចិត្តសឿងក្នុងកម្មវិធីនយោបាយពេលបោះឆ្នោត ប្រកាសវាយយកវៀតណាមទៅ ពេលខ្លួនឈ្នះឆ្នោត
ពន្យល់ពិធីការរឿងប្រើប្រាស់ទង់ជាតិ ពេលស្វាគមន៍ភ្ញៀវបរទេស
ប្រាប់ទៅក្រុមអ្នកវិភាគថា បើល្ងង់ រៀនសូត្របន្ថែម
បេក្ខជននាយករដ្ឋមន្ត្រីនៅកម្ពុជា មិនត្រូវការការគាំទ្រពីប្រទេសណាមួយនោះឡើយ។ សម្តេចមិនអនុញ្ញាតឱ្យកូនធ្វើឱ្យបក្ស និងជាតិរលាយនោះឡើយ
ផ្តល់ជាគតិអប់រំថា ការលោភលន់មិនចេះស្កប់ស្កល់នាំដល់ក្តីវិនាសអន្តរាយ
ផ្តើមចេញពីបទពិសោធន៍ប្រទេសស្រីលង្កា សម្តេចតេជោណែនាំមិនត្រូវឱ្យបុគ្គលិករដ្ឋធំហួសហេតុពេកនោះទេ ខណៈគោលការណ៍ចំណាយគេកំណត់ត្រឹម ៤% ប៉ុណ្ណោះ
ការដួលរំលំសេដ្ឋកិច្ចរបស់ស្រីលង្កា អាចបណ្តាលមកពីការចំណាយលើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ដែលមានជិត ២លាននាក់។