ថៃ៖ អ្នកជំងឺអុតស្វាទីមួយនៅបាងកកបានជាសះស្បើយយ៉ាងពេញលេញ បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យជិតមួយខែ

បាងកក៖ អ្នកជំងឺអុតស្វា ឬ ភាសាអង់គ្លេស Monkeypox ដំបូង នៅក្នុងទីក្រុងបាងកកបានជាសះស្បើយយ៉ាងពេញលេញហើយ បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យ ជិតមួយខែ។

អ្នកជំងឺអុតស្វាដំបូងនៅបាងកក និងជាទី២ សម្រាប់ប្រទេសថៃ រូបនេះ ត្រូវបានព្យាបាឲ្យជាសះស្បើយ ហើយត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យ វ៉ាជីរ៉ា (Vajira) ក្នុងទីក្រុងបាងកក កាលពីថ្ងៃចន្ទ ទី២២ សីហា។

នាយកមន្ទីរពេទ្យ Chakrawut Maneerit បាននិយាយថា បុរសជនជាតិថៃ អាយុ៤៧ឆ្នាំ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺអុតស្វា កាលពីថ្ងៃទី២៨ ខែកក្កដា បានជាសះស្បើយពេញលេញហើយ ហើយមិនបានចម្លងទៅនរណាផ្សេងទៀតដែរ។
នាយកមន្ទីរពេទ្យបាននិយាយថា អ្នកជំងឺត្រូវបានព្យាបាលដោយឡែក និងស្ថិតក្រោមស្តង់ដារអន្តរជាតិ ដោយគេដឹងថា អ្នកជំងឺរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានគ្រុនក្តៅ សាច់ដុំ និងកន្ទួល។

ករណីអ្នកជំងឺត្រូវបានគេជឿថា បានឆ្លងមេរោគ បន្ទាប់ពីបានរួមភេទជាមួយបុរសជនជាតិអឺរ៉ុបម្នាក់ទៀត។
រហូតមកដល់ពេលនេះ ករណីជំងឺអុតស្វា ត្រូវបានរកឃើញនៅក្នុងប្រទេសថៃ ក្នុងនោះ រួមមានទាំងបុរសជនជាតិនីហ្សេរីយ៉ា អាយុ ២៧ឆ្នាំ និងបុរសជនជាតិអាឡឺម៉ង់អាយុ ២៥ឆ្នាំនៅភូកេត និងស្ត្រីថៃពីរនាក់អាយុ ២២ឆ្នាំ និង២៥ឆ្នាំ នៅទីក្រុងបាងកក៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner