កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជនឆ្នាំ២០២២ ត្រូវបានរៀបចំការប្រកួតវគ្គវាយតម្លៃពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានការចូលរួមពីយុវជនចំនួន ២៥ក្រុមតំណាង ២៥រាជធានី ខេត្ត

នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតវគ្គវាយតម្លៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មវិធី”ធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២២” ដែលមានការចូលរួមពីយុវជនចំនួន២៥ក្រុមតំណាង២៥រាជធានី ខេត្ត ក្រោមវត្តមានលោកស្រី ទេព ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ។

កម្មវិធីនេះមានគោលបំណង ផ្ដល់ឱកាសដល់យុវជន ជាពិសេសប្អូនៗសិស្សានុសិស្សនៅក្នុងកម្រិតមធ្យមសិក្សា ទទួលបានការអប់រំ និងអនុវត្តជាក់ស្ដែង ស្ដីពីការអនុវត្តគម្រោងផែនការអាជីវកម្ម និងចំណេះដឹងអំពីសហគ្រិនភាពដែលជាការឆ្លើយតបមួយយ៉ាងវិជ្ជមានរបស់រាជរដ្ឋាភិបាល តាមរយៈគោលនយោបាយកំណែទម្រង់វិស័យអប់រំ គឺ”យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។

វគ្គវាយតម្លៃពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងត្រូវជ្រើសរើសយុវជនឆ្នើម ១០ក្រុម ដើម្បីបន្តទៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner