វត្តភ្នំស្រួច ស្ថិតក្នុងភូមិសាស្ត្រតំបន់ បេតិកភណ្ឌ ធម្មជាតិ ភ្នំត្បែងមានជ័យ គឺជាតំបន់ទាក់ទាញផ្នែកទេសចរណ៍មួយកន្លែងក្នុងទឹកដីខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ បើយោងតាមទំព័រ ហ្វេសប៊ុក របស់ក្រសួងបរិស្ថានបានបង្ហាញពីប្រណីតភាព នៃទេសភាពដ៏ស្រស់ត្រកាល ក្នុងទឹកដីសម្បូរទៅដោយសក្តានុពលធនធានធម្មជាតិ ដែលបង្កប់ទៅដោយទេសភាព និងលាយឡំជាមួយអប្បិយជំនឿក្នុងទឹកដីដ៏ផូរផង់នេះ ។
តាមរយៈការបង្ហាញការចាប់អារម្មណ៍ និង ពិសេសឱ្យពលរដ្ឋបានស្គាល់ទឹកដីកន្លែងនេះផង ត្រូវបានប្រភពខាងលើនេះបញ្ជាក់ថា”យើងអាចទៅលេងនៅភ្នំស្រួច ដោយម៉ូតូ គោយន្ត ឬថ្មើរជើង ដែលមានចម្ងាយប្រមាណ ១៣គីឡូម៉ែត្រ ពីវត្តថ្មបីដុំ ឆ្លងកាត់វាលធំៗ ជាមួយផ្កាច្រើនប្រភេទ ក៏ទៅដល់ពើងស្តេចស្វា ដែលជាទីតាំងសំណាក់របស់សច្ចំ ដែលមានភាពស្រស់ស្អាត និងស្ងប់ស្ងាត់”។
កាលបើអ្នកទេសចរបានទៅកាន់ទីកន្លែងនេះត្រូវបានពិពណ៌នាថាពិតជាពេញចិត្ត ពយទេសភាពភ្នំជុំវិញ ពិសេសថ្ងៃរះ និងថ្ងៃលិច ពិតជាស្រស់ស្អាត និងអាចមើលឃើញថ្មបីដុំយ៉ាងច្បាស់ និងសាច់រឿងដ៏ចាប់អារម្មណ៍របស់លោកតានៅទីនោះ។ អ្នកអាចទំនាក់ទំនង ឬសាកសួរអ្នកនាំភ្ញៀវពីទីតាំងនេះបាន ពេលអ្នកបានទៅដល់វត្តដំបូកខ្មៅ ៕
ដោយ៖ម៉ាដេប៉ូ