សហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកួតជ្រេីសរេីសជេីងឯកថ្នាក់ជាតិ “ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ” លេីកទី៩ ឆ្នាំ២០២២

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវប្រធាន សមាគមកីឡាទូក តាមបណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្តទាំងអស់ មេត្តាជ្រាបថា៖ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ”ទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០២-០៤ ខែ កញ្ញា ឆ្នាំ២០២២ នៅដងព្រែកកំពត ក្រុងកំពត ខេត្តកំពត។ មាន ប្រភេទកីឡា និងវិញ្ញាសាដូចតទៅ ៖ -វិញ្ញាសា ៨០០ម៉ែត្រ ចំណុះ ១២នាក់ TBR ផ្នែកបុរស ,-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ១២នាក់ TBR ផ្នែកបុរស នារី , -វិញ្ញាសា ៥០០ម៉ែត្រ C1 ផ្នែកបុរស ,-វិញ្ញាសា ៥០០ម៉ែត្រ K1 ផ្នែកបុរស –វិញ្ញាសា ១០០០ម៉ែត្រ 1X ផ្នែកបុរស។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner