ជប៉ុនគ្រោងជំរុញឱ្យអភិវឌ្ឍន៍រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ក្រោយ
សារព័ត៌មាន Nikkei បានឱ្យដឹងកាលពីថ្ងៃពុធថា លោកនាយករដ្ឋមន្ត្រីជប៉ុនហ្វូមីអូ គីស៊ីដា មានផែនការអំពាវនាវឱ្យអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរជានាន់ថ្មី ជាអ្វីដែលអាចជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយនៅជុំវិញប្រភពថាមពលដ៏ចម្រោងចម្រាសនេះ។
Nikkei បានបន្តថា លោកគីស៊ីដា ត្រូវបានគេរំពឹងថា នឹងប្រកាសផែនការថ្មីក្នុងអំឡុងជំនួបមួយស្តីពីការផ្លាស់ប្តូរបៃតង(GX) ដែលត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ដោយមិនបានលើកឡើងពីប្រភពនានាឡើយ។
វិធាការនេះ នឹងក្លាយជាទិសដៅមួយសម្រាប់ប្រទេសជប៉ុន ដែលបានរក្សាទុកភាគច្រើនៃម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់ខ្លួនដែលឥតដំណើរការក្នុងសតវត្សរ៍នេះ ចាប់តាំងពីព្យុះស៊ូណាមិ ធំមួយបានបង្កឱ្យមានមហន្តរាយមួយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Daiichi power ក្នុងឆ្នាំ២០១១។
មតិសាធារណៈបានប្រឆាំងជំទាស់ទាំងស្រុងចំពោះការចាប់ផ្តើមដំណើរការថាមពលនុយក្លេអ៊ែរឡើង ក្រោយពីមានហន្តរាយនៅរោងចក្រថាមពល Fukushima ប៉ុន្តែព្យុះនេះបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង ហើយរដូវក្តៅក្តៅខ្លាំង ដែលបាននាំឱ្យមានការអំពាវនាវសុំឱ្យសន្សំថាមពល។
កាលពីខែមុន រដ្ឋាភិបាលបាននិយាយថា ខ្លួនសង្ឃឹមថា នឹងដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញចំពេលដើម្បីបញ្ចៀសវិបត្តិថាមពលណាមួយនៅរដូវរងា៕
ប្រភព៖ VN Express