អភិបាលរាជធានីបញ្ជាក់ជូនម្ចាស់ជំនួយអំពីការប្តេជ្ញាចិត្តអនុវត្តឱ្យបានលទ្ធផល

ភ្នំពេញ៖ នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ សហប្រតិបត្តិ ការអន្តរជាតិកូរ៉េ ឬហៅកាត់ថា កយកា (Koica) លោក រ៉ូ យ៉ាន់ ជុន (Rho Hyun jun) បានអញ្ជើញមកជួប សំណេះសំណាលជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានី។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី២៥ខែសីហាឯកឧត្តមអភិបាលរាជធានីបានធ្វើការបញ្ជាក់ទាក់ទងនឹងជំនួយរបស់ប្រទេសកូរ៉េ។លោកបញ្ជាក់ថា ពិតណាស់ម្ចាស់ជំនួយ តែងចង់ឱ្យអ្នកទទួលជំនួយអាចងើបឈរឡើងដោយខ្លួនឯង។ដូច្នេះយើងមិនធ្វើឱ្យម្ចាស់ជំនួយខកចិត្តទេ។

ឯកឧត្តមអភិបាលក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូតកូរ៉េ និង ទីភ្នាក់ងារកយកាដែលបានជួយដល់ការអភិវឌ្ឍកម្ពុជា។ ដោយឡែកការអភិវឌ្ឍនៅរាជធានីភ្នំពេញអស់រយៈពេលជាង៣០ឆ្នាំកន្លងមកលើវិស័យទឹកស្អាត,សុខាភិបាល,ការបណ្តុះបណ្តាលវិជ្ជាជីវៈ ,ការងារចរាចរជាដើម។

ឯកឧត្តមអភិបាលបានជម្រាបជូនពី ស្ថានភាពទូទៅ នៃដំណើរការអភិវឌ្ឍរាជធានីភ្នំពេញក្រោយពីទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ។ ពិសេសការដាក់ចេញនូវវិធានការ ទប់ ស្កាត់ ការរីករាលនៃជំងឺកូវីដ.១៩ប្រកបដោយប្រសិទ្ធ ភាពធ្វើឲ្យិកម្ពុជាអាចបើកប្រទេសឡើងវិញ។

ចំណែកលោក រ៉ូ យ៉ាន់ ជុន បានបង្ហាញនូវ មោទនភាព ក្នុងពេលដែលលោកបានបំពេញបេសកកម្មនៅរាជធានីភ្នំពេញរយៈពេល៣ឆ្នាំកន្លងមកគឺមានភាពកក់ក្តៅណាស់ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ ១៩ក្តី។

លោកលើកឡើងថា កយកា បានធ្វើសកម្មភាពជួយដល់ ប្រទេសនានាចំនួយ២៧ប្រទេស។កម្ពុជាជាប្រទេស អាទិភាពទាំងប្រាំនៅអាស៊ីដែលកយការចាត់ទុកជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍ។

ក្នុងជំនួបនេះដែមន្រ្តីជាន់ខ្ពស់ទាំងពីររូបបានពិភាក្សាការងារមួយចំនួនដោយផ្តោតសំខាន់ទៅលើការស្នើសុំគម្រោងលើកកម្ពស់សេវា សុខាភិបាលសាធារណៈ នៅ មន្ទីរ ពេទ្យ បង្អែកដង្កោរដែលបានដាក់ ឯកសារបន្ថែម ទៅកាន់ ទីភ្នាក់ងារកយកា កាលពីថ្ងៃទី១៧ខែសីហា កន្លង ទៅថ្មីៗ នេះ បន្ទាប់ពីគម្រោងនេះ ត្រូវបាន ជ្រើសរើស ជា គម្រោង អាទិភាពក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ឆ្នាំ ២០២៤ ដើម្បីឱ្យមន្ទីរពេទ្យនេះអាចមានសមត្ថភាពកាន់តែប្រសើរ និងអាចឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងតំបន់កាន់តែពេញលេញ៕ ដោយ៖ ថេត វិចិត្រ ,ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner