ដើមឈើជាច្រើនប្រភេទត្រូវបានដាំឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចាកចេញ

សៀមរាប៖ ដើមឈើជាច្រើនប្រភេទ ក្នុងនោះ មាន បេង នាងនួន គ្រញូង ត្រូវបានអាជ្ញាធរជាតិអប្សរា យកមកដាំដុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ លើទីតាំងដែលប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ របស់ខ្លួនចេញ។

ប្រភពបុគ្គលិកនៃ ក្រុមការងាររបស់អាជ្ញាធរាជាតិអប្សរាបានឱ្យដឹងថា ការដាំដុះដើមឈើឡើងវិញនេះ គឺដាំនៅចំណុចឆកល្វែង ឬកន្លែងដែលត្រូវបានរុះរើសំណង់ តូប ខ្ចុះ ។ដើមឈើដែលត្រូវដាំជាប្រភេទឈើប្រណិតមានដូចជា បេង នាងនួន គ្រញូង កកោះ គគី ធ្នង់ ជាដើម។ដោយឡែកសម្រាប់តំបន់អង្គរ នៅតំបន់ដីដែលដកហូតបានពីប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលនៅលើដីតំបន់នេះ អាជ្ញាធរជាតិអប្សរា តម្រូវឱ្យដាំតែឈើពីរប្រភេទទេ គឺប្រភេទឈើបេង និងគ្រញូង។

គួរបញ្ជាក់ថា ចំណុចទីតាំងដែលក្រុមការងារអាជ្ញាធរជាតិអប្សារាដាំដើមឈើឡើងវិញមាននៅជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ នៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕
ដោយ:ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner