ប្រាសាទបន្ទាយស្រី ជាប្រាសាទប្រើប្រាស់ថ្មភក់ពណ៌ផ្កាឈូកដ៏ពិចិត្រ
ទេសចរខ្មែរ និងបរទេស ភាគច្រើនតែងនឹកដល់វិចិត្រកម្មដ៏កំពូលនៃប្រវត្តិសិល្បៈ ពេលមកទស្សនាប្រាសាទបន្ទាយស្រី។ លើសពីនេះ ការប្រើប្រាស់ថ្មភក់ពណ៌ «ផ្កាឈូក» ក៏ជាលក្ខណៈពិសេសមួយដែលប្លែកពីប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។ ដ្បិតសំណង់នេះ បានកសាងតាំងពីសតវត្សរ៍ទី១០ តែដោយសារថ្មមានគុណភាពទើបអាចរក្សាក្បាច់ចម្លាក់ដ៏វិចិត្រទាំងនោះបានយ៉ាងប្រសើរ។ ចម្លាក់នៅប្រាសាទបន្ទាយស្រីមានលក្ខណៈលម្អិត ជ្រៅ ដែលមើលទៅស្ទើរតែមិនជឿថាជាចម្លាក់លើថ្ម ព្រោះបើក្រឡេកមួយភ្លែត ទេសចរភាគច្រើនតែងគិតថាជាចម្លាក់ដែលឆ្លាក់លើដីឥដ្ឋ ឬលើឈើ។
អានលម្អិត៖ https://bit.ly/3PHSJ4G
រូបភាព៖ សែម វណ្ណា និងឈន សុផាត
#បន្ទាយស្រី #banteaysrei #Angkorandbeyond #ប្រាសាទបន្ទាយស្រី #មរតកកម្ពុជា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕